សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំឃាត់ខ្លួនជនសង្ស័យម្នាក់ បង្កហិង្សាវាយប្រពន្ធនឹងយកកាំបិតបុ័ងតោកាប់ក្បាលបណ្ដាលឲ្យរងរបួសធ្ងន់ ក្នុងឃុំសំព្រេាច

កំពង់ធំ: នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៨.១០នាទីនេះ មានករណី ហិង្សាប្រព្រឹត្តដោយសហពទ្ធ័នៅចំណុចភូមិអូរំចេក ឃុំ សំព្រោច ស្រុក ស្ទោង ខេត្តកំពង់ធំ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ឈិន ចំរ៉ុង  ភេទប្រុស ជា
ប្តីអាយុ ៣៤ឆ្នាំរស់នៅភូមិ កើតហេតុខាងលើ បានវាយក្បាលប្រពន្ធនឹងវែកឆា និងយកកាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ឈន សុខាភេទស្រី ជាប្រពន្ធ អាយុ៣២ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្តាលឲ្យរបួសក្បាលមួយកន្លែងនិងករដៃខាងស្តាំមួយកន្លែងផងដែរ។

បើយោងតាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចនគរបាលនៅមូលដ្ឋានបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីជនសង្ស័យស្រវឹងស្រា ហើយរករឿងប្រពន្ធ ទើបបណ្តាលឲ្យកើតហិង្សាតែម្ដង។ករណីខាងលើនេះ កម្លាំងសមត្ថកិច្ច យើងបានចុះទៅដល់កន្លែងកើតហេតុហើយ ជនសង្ស័យក៏បានបើករថយន្តម៉ាកតាកូម៉ារត់គេចខ្លួន ។បើទោះជាយ៉ាងណាក្តីសមត្ថកិច្ចយើងបានយកចិត្តទុកដាក់ញាប់ដៃញាប់ជើងតាមប្រមាញ់តែជនសង្ស័យមិនព្រមឈប់នោះឡើយនៅតែបន្តបើករថយន្តរត់គេចខ្លួនរហូតទៅដល់ចំណុចភូមិសាស្ត្រឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខណៈនោះសមត្ថកិច្ចនិងកម្លាំងប្រជាការពារឃុំដូង បានដាក់រទេះរឺម៉កចំនួន២ គ្រឿងដើម្បីបិទផ្លូវ តែជនសង្ស័យនៅតែមិនព្រមឈប់ហើយបើករថយន្តទៅបុកបារ៉ាស់រទេះទាំងនោះបណ្ដាលឲ្យប៉ើង រួចបន្តបើករត់រហូតរថយន្តរបស់ជនសង្ស័យអស់សាំងឈប់ ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាន។ ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះជនរងគ្រោះជាប្រពន្ធសូមសំណូមពរឱ្យសមត្ថកិច្ចចាត់ការបន្តតាមនីតិវិធី៕ដោយ:(យាយពេញ)

20231015_10513120231015_104758

20231015_105100 20231015_104917

Filed in: សន្តិសុខ

Leave a Reply

Submit Comment