សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯ.ឧ ឃួង ស្រេងនិង លោក ជំទាវ នាំយកអំណោយរបស់ នាយករដ្ឋមន្រ្តី ទៅចែកជូនកងទ័ពការពារព្រំដែន នៅខេត្តស្ទឹងត្រែង និងព្រះវិហារ

ព្រះវិហារ :បឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនុង លោក ជំទាវ បានដឹកនាំមន្រ្តីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ២០២៣ នៅថ្ងៃទី៣០កញ្ញានេះ បានចុះ​សួរ​សុខទុក្ខ​​ និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ ចែកជូនដល់​នាយ​ទាហាន​ នាយ​នគរបាល​ និង​ពល​នគរបាល​ នៅ​កង​ពលធំ​អន្តរាគមន៍​លេខ​៣​ កងពលតូច​អន្តរាគមន៍​លេខ៩​ កងពល​តូច​អន្តរាគមន៍​លេខ​១២៨​ និង​កង​នគរបាល​ជាតិ​វរសេនាតូច​ការពារ​ព្រំដែន​លេខ​៧៩៣​ ស្ថិត​នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ និង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​៕
សកម្មភាពរបស់អាជា្ញធររាជធានីភ្នំពេញ នៅពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ទៅលើកងទ័ពដែលបានលះបង់ពេលវេលា និងកម្លាំងកាយខិតខំពុះពារស្នេហារ និងការពារទឹកដី ៕ដោយ :(យាយពេញ)

20230930_10490220230930_104844

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment