សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តមនេតភក្រ្ តារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវអញ្ជើញកាន់វេនបន្ទទី 1

ភ្នំពេញ : ឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ,។ពិធីបុណ្យកាន់បិណ្ឌ ទី១ត្រូវនឹងថ្ងៃ​សៅរ៍​ ១​ រោច​ ខែ​ភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ ២០២៣។
បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតជាច្រើន នៃប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកប្រជារាស្រ្តខ្មែរគ្រប់ៗរូបទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក។ នៅក្នុងឆ្នាំនេះ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
សូមបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខចម្រើន ធ្វើដំណើរទៅទីជិតឆ្ងាយបានសុខសុវត្ថិភាព និងសូមឱ្យការជួបជុំក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ សប្បាយរីករាយ និងសុភមង្គល នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ៕ដោយ:(យាយពេញ)

 

IMG_20230930_120500_32720230930_121007IMG_20230930_120450_841

 

 

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment