ខេត្តកំពង់ធំ:លិខិតអំពាវនាវរកជំនួយសប្បុរសជនស.ស.យ.ក សង្កាត់អូរកន្ធរ បានកំពុងធ្វើទូក “ង” ចំនួន០១គ្រឿងប្រវែង២៣ម៉ែត្រ ចំណុះ២២នាក់ សម្រាប់ចូលរួមប្រកួតប្រជែងកំសាន្តក្នុងកម្មវិធីនានា ដាក់ជាសម្បត្តិរួមរបស់ប្រជាជាតិ និងចូលរួមថែរក្សាមរតកប្រពៃណីដូនតាខ្មែរយើងផងដែរ។
ដោយហេតុថាយើងខ្ញុំទាំងអស់គ្នានៅខ្វះថវិកាជាច្រើន ដូច្នេះសូមធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមជួយជាថវិកាតាមកំលាំងសទ្ធាជ្រះថ្លាដើម្បីបន្តធ្វើទូកនេះអោយបានរួចរាល់ជាស្ថាពរ។
យើងខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុន និងសូមជូនពរលោក លោកស្រី សប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ។
សូមធ្វើការទំនាក់ទំនង៖
– លោក យង់ សុខសុវត្ថិ 0885556888/ 0127888345
– លោក សេង ចន្ធូ 066666539/ 0766665399
#ឬតាមរយៈគណនេយ្យធនាគារខាងក្រោម៖
– ABA: 001270610 (SENG Chanthou)
– ACLEDA: 070633777 (SENG Chanthou)
– WING: 070633777 (SENG Chanthou)៕












































