សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯ.ឧ គង់ សោភ័ណ្ឌ អភិបាលនៃគណៈភិបាលខេត្តកណ្ដាលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព

ខេត្តកណ្តាល:នៅសាលាខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព” រយៈពេល៩ខែ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត មេបញ្ជាការរងយោធភូមិភាគពិសេស ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងទាំងបីរបស់ស្រុក មេឃុំ-សង្កាត់ ស្មៀន ប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តកណ្តាល។
ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម សូមធ្វើការវាយតម្លៃខ្ពស់ និងសូមធ្វើការកោតសរសើរចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គ ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក -ឃុំ -សង្កាត់ សាលាដំបូងខេត្ត – មន្ត្រីកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលបានចូលរួមអនុវត្តបានយ៉ាងល្អប្រសើរនូវ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ របៀបរៀបរយ និងរាល់សមិទ្ធផលដែលយើង សម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមបានដាក់ចេញទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្តដូចខាងក្រោម៖
១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ។
២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។
៣.ពង្រឹងបន្ថែមលើសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦.ពង្រឹកការងារអនាម័យ សោភ័ណភាព និងបរិស្ថាននិង៧.ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព៕ដោយ:(យាយពេញ)

20230929_105820

20230929_105840

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment