សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ម៉ូតូឌុបដាក់ខែនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោមការគ្រងគ្រងរបស់ប៉ូលីសអន្តោប្រវេសន៍

បន្ទាយមានជ័យៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្ងៃទី១៧ កញ្ញា ២០២៣ម៉ូតូដាក់ខែ ឲ្យនគរបាលអន្តោប្រវេន៍ មានភាពរញ៉េរញ៉ៃ ច្របូកច្របល់ប្រសេកប្រសាចស្រែកឡូឡាបក់ដៃហៅភ្ញៀវដោយគ្មានសណ្តាប់ធ្នាប់ជាងនេះទៅទៀតម៉ូតូឌុបនោះ លោក អ៊ុកស្រូយ នគរបាលអន្តោប្រវេសន៍ជានាក់ទទួលខុសត្រូវខាងម៉ូតូឌុប មិនតម្រូវឲ្យអ្នកម៉ូតូឌុបនោះពាក់មួកសុវត្ថិភាពនោះឡើយ នេះជាអំពើផ្ទុយនិងច្បាប់ចរាចរណ៍ផ្លូវគោក អត់បើកនេត្រាមើលប្រទេសជិតខាងឡើយ ដឹងតែលុយៗហ្មង លោក អ៊ុក ស្រូយ ប្រហែលជា មិនគោរពថ្នាក់លើទេ ឲ្យមកឈជើងនៅច្រកទ្វារព្រំដែនដើម្បីសម្រួលនិងមើលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចេញចូលមិនមែនឲ្យមកប្រមូលលុយនិងបង្កើតភាពរញេរញ៉ៃនិងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នោះឡើយ ប្រភពច្បាស់ការបានប្រាប់ថា លោក អ៊ុក ស្រូយ តម្រូវឲ្យមួយខែម៉ូតូមួយ 3000 បាត ក្នុងមួយខែមានម៉ូតូចំនួន ៤០ គ្រឿង។
ពាក់ព័ន្ធករណីខាងលើ លោក ជួន សារី សេនាធិការអន្តោប្រវេសន៍ប្រចាំច្រកទ្វេអន្តរជាតិប៉ោយប៉ែតមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទមិនអាចទាក់ទងបាន។ចំណែកឯ លោក អ៊ុកស៊្រូយ អង្គភាពយើងខ្ញុំធ្វើការទំនាក់ទំនងដែរតែមិនអាចទាក់ទងបាន។ចំពោះ លោក គាត់ ហ៊ុល អភិបាល នៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានអង្គភាព កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ ដោយ លោក ប្រាប់ថា កិច្ចការនេះ លោក តែងតែ ដាស់តឿនជាប្រចាំ ហើយបានបន្តទៀតថា លោកកំពុងតែធ្វើដំណើរ មិយាយដាច់ៗ ។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ។រៀងរាល់ម៉ោងធ្វើការស្របទៅតាមច្បាប់របបស្ដីពិសារព័ត៌មាន៕

IMG_20230927_114209_946 IMG_20230927_114201_957 IMG_20230927_114159_160 20230927_114626 IMG_20230927_114213_833 20230927_114644 20230927_114553

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment