ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងពត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គសិក្សាស្តីពី “ ភាពជាអ្នកគ្រប់គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន ” រៀបចំដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន ដែលគាំទ្រដោយក្រសួងពត៌មាន និងក្រសួងបរិស្ថាន ធ្វេីនៅរាជបណ្ឌិតសភាកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មាន ដែលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន” ដោយមានជូនដល់សិក្ខាកាម ៣៨១នាក់ ដែលអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការចែករំលែករបស់វាគ្មិន ក្នុងវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹងគុណភាពនិងការផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម នេត្រ ភក្ត្រា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន។
ក្នុងនោះទៀតសោតឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ១÷ជំរុញឱ្យសិក្ខាកាម ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ដែលមិនទាន់មានអាជ្ញាប័ណ្ណសូមអញ្ជេីញទៅស្នេីសុំនៅក្រសួងពត៌មាន។
២÷ ឯ ឧ កំពុងតែធ្វើការជាមួយ ក្រសួងប្រៃសណី៍យ៍ និងទូរគមនាគមន៍ដើម្បីឲ្យសិក្ខាកាម ទាំងក្នុងរដ្ឋ ក៏ដូចជា អ្នកសារព័ត៌មានផងដែរបានសិក្សាយល់ដឹងពីបច្ចេកវិទ្យាបច្ចប្បន្ន។
ឯ.ឧ បានបន្តទៀតថាក្នុងនោះ អំណាចមានការបែងចែកជា២ ÷គឺអំណចរដ្ឋ និង អំណាចសង្គម។អំណាចរដ្ឋមាន៣÷ អំណាច និតិបញ្ញត្តិ អំណាចនិតិបញ្ញត្តិ និងអំណាចតុលាការ រីអំណាចសង្គមមាន៣÷ ទី១ អំណាចសារព័ត៌មាន ២÷អំណាចគ.ជ.ប និង៣÷អំណាចសាកលវិទ្យាល័យ ។តែទោះជាយ៉ាងណាក៏ដោយ ឯ.ឧ នឹងបន្តកិច្ចទំនាក់ទំនងគ្រប់កាសៈកាសៈ ដើម្បីលើកស្ទួយវិស័យព័ត័មានក្នុងយុទ្ធសាស្រ្តបច្ចកោណ នីតិកាល៧នេះ។វគ្គសិក្សាស្តីពី ភាពជាអ្នកគ្រប់ គ្រង និងដឹកនាំអង្គភាពសារព័ត៌មាន។នេះដែរគឺមានរយៈពេល ២ថ្ងៃពេញ ក្នុង វគ្គបណ្ដុះបណ្តល លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មាន បានមានប្រសាសន៍ឡើងថា នេះជាលើកទី៣ ហើយវគ្គបណ្ដុះបណ្ដាល របស់សមាគម(CJDS) តែងតែបានគិតគូរ ដល់បងប្អូនអ្នកសារព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួននឹងបច្ជៀសនូវរ៉ាងរ៉ាវទាំងក្នុងការផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ធ្វើឲ្យអ្នកមើល អ្នកតាមដានអាចយល់ខុសនូវព័ត៌មានដែលផ្សាយគ្មានប្រភពច្បាស់៕











































