សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ល្បែងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយព្រៃ១ ខណ្ឌបឹងកេងកងមិនទាន់ចុះបង្ក្រាបនៅឡើយទេ!!!

ភ្នំពេញ៖ប្រជាពលរដ្ឋរងចាំមើល តើអភិបាលខណ្ឌបឹងកេងកង ហ៊ានចុះបង្ក្រាបបនល្បែងហ្គេមបាញ់ត្រីមួយកន្លែងគ្មានយីហោ តែ មានការយាមកាមត្រឹមត្រូវហាក់បីដូចជាហាងលក់មាសពេជ្រ ជាដើម។ទីតាំងខាងលើស្ថិតនៅ តាមបណ្តោយផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ បើកដំណើរការលេងល្បែងឡើងដុះស្លែហើយ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌបឹងកេងកងនិងសមត្ថកិច្ច មិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេ។

បើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយ បើតាមប្រភពដែលយើងខ្ញុំទើបទទួលបាន លួចបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលខណ្ឌតែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌបឹងកេងកងចុះបង្ក្រាបល្បែងស៊ីសង និងហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ដួចជា÷ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ប៉ុន្តែ ស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងស៊ីសងខាងលើនេះចាប់ផ្ដើមបើក លេងល្បែងយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌឡើយ ។
នេះសបញ្ជាក់ឱ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននឹងបទបញ្ជារបស់ក្រសួមហាផ្ទៃ ថែមទៀតផង ឬមួយបនល្បែងខាងលើមានខ្សែធំជាងលោកអភិបាលខណ្ឌទើបគ្មានអ្នកហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ។ ជារឿយៗ គេសង្កេតឃើញថា សព្វថ្ងៃនេះមានអ្នកចូលលេងល្បែងកំពុងតែប្រមូលផ្ដុំគ្នាមានស្រី មានប្រុស លេងយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយខ្លាច ពីសំណាក់សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើមានការយាមកាមពីក្រុមសន្តិសុខយ៉ាងយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឱ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។
បើយោងតាមប្រភពពីអ្នញៀនបនល្បែងខាងលើនេះ បាននិយាយថា ល្បែងបាញ់ត្រី ខាងលើដំណើរការយ៉ាងរលូនហាក់គ្មានព្រួយបារម្ភអ្វីសោះ ហើយប្រភពនោះបានបន្តទៀតថា ត្រឹមតែអាជ្ញាធរមិនអាចទៅក្បែរបានឡើយ ។
គួរបញ្ជាក់ថាដើម្បីឲ្យសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា នោះ ទាំងរាជរដ្ឋាភិបាលកម្ពុជានិង ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ/ សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចដែលក្នុងនោះរួមមាន÷1÷គ្មានបទល្មើស លួច ឆក់ ប្លន់។
2÷ បទល្មើសគ្រប់ប្រភេទ។ល។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង បានទូរស័ព្ទ ទៅលោក មេប៉ុស្តិ៍ ចាស់ តែទូរស័ព្ទ លោក បានប្រាប់ថា លោក ត្រូវបានផ្ទេរមកក្រួសងយូរហើយ ចំណែកឯ លោក មេប៉ុស្តិ៍ថ្មី អង្គភាព មិនទាន់មានលេខទំនាក់ទំនងនៅឡើយទេ រីលោក អធិការ ខណ្ឌបឹងកេងកង អង្គភាពយើងបានជម្រាបតាមប្រពន្ធតេឡេក្រាម តែលោក ចូលមើលហើយ មិនមានចម្លើយឆ្លើយប្រាប់មកវិញ ។
តែទោះយ៉ាងណាក៏ដោយ ពលរដ្ឋសូមអំពាវនាវស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល លោកតែងតែចេញបទបញ្ជាឲ្យបង្រ្កាបបទល្មើសទាំងនៅទាំងខណ្ឌកុំបីខាន និង សំណូមដល់ លោក ស្នងការក្រុងទើបឡើងថ្មី ជួយមានវិធានការ ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណនីតិកាល៧នេះ ជាក្តីសង្ឃឹមសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋក្នុង១៤ខណ្ឌ៕ អង្គភាពយើងរងចាំការបកស្រាយគ្រប់ពេលវេលា ស្របតាមច្បាប់ស្តីអំពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕( នៅមានបន្ត វគ្គ១).

20230912_122051

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment