សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ល្បែងហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀត ប្រភេទកាស៊ីណូ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែអាជ្ញាធរមិនទាន់ចុះបង្ក្រាបនៅឡើយទេ.!!!

ភ្នំពេញ៖ មហាជនរងចាំមើល តើអភិបាលខណ្ឌចំការមនហ៊ានចុះបង្ក្រាបបនល្បែងស៊ីសងនៅក្នុងផ្សារចិនមួយកន្លែងដែលបង្កប់ល្បែងស៊ីសងជាច្រើនមុខដែលមាន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(ចំណុចកោះពេជ្រ) រាជធានីភ្នំពេញនិងតាមបណ្តយផ្លូវ១៧៣ បើកដំណើរការលេងល្បែងឡើងដុះស្លែហើយ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌចំការមន និងខណ្ឌបឹងកេងកងមិនទាន់មានចំណាត់ការក្នុងការចុះបង្ក្រាបនៅឡើយទេ។បើទោះជាមានសេចក្តីរាយការណ៍ ក៏ដូចជាមានបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះយ៉ាងណាក៏ដោយនេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងខ្ញុំទើបទទួលបាន។

បើតាមប្រភពបានបង្ហើបប្រាប់ថា កន្លងមក លោកអភិបាលខណ្ឌចំការមននិង បឹងកេងកង តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌចំការមន ចុះបង្ក្រាបល្បែងស៊ីសង និងហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ប៉ុន្តែ ស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងស៊ីសងខាងលើនេះចាប់ផ្ដើមបើក លេងល្បែងយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌឡើយ ។
នេះសបញ្ជាក់ឱ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននឹងបទបញ្ជារបស់ក្រសួមហាផ្ទៃ ថែមទៀតផង ឬមួយបនល្បែងខាងលើមានខ្សែធំជាងលោកអភិបាលខណ្ឌចំការមនទើបគ្មានអ្នកហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ។ ជារឿយៗ គេសង្កេតឃើញថា សព្វថ្ងៃនេះមានអ្នកចូលលេងល្បែងកំពុងតែប្រមូលផ្ដុំគ្នាមានស្រី មានប្រុស លេងយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយខ្លាច ពីសំណាក់សមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើមានការយាមកាមពីក្រុមសន្តិសុខយ៉ាងយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឱ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។
បើយោងតាមប្រភពពីអ្នញៀនបនល្បែងខាងលើនេះ មានដូចជាស្នូកឃ័រ ល្បែងបាញ់ត្រី និងល្បែងផ្សេងជាប្រភេទល្បែងកាស៊ីណូ លេងភ្នាល់ប្រាក់រាប់ម៉ឺនលានរៀល ក្នុងមួយថ្ងៃៗ ហើយប្រភពនោះបានបន្តទៀតថា ត្រឹមតែអាជ្ញាធរមិនអាចទៅក្បែរបានឡើយ ។
គួរបញ្ជាក់ថាដើម្បីឲ្យសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា នោះ ទាំងរាជរដ្ឋាភិបាលកម្ពុជានិង ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ/ សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចដែលក្នុងនោះរួមមាន÷1÷គ្មានបទល្មើស លួច ឆក់ ប្លន់។2÷ បទល្មើសគ្រប់ប្រភេទ។ល។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង បានទូរស័ព្ទ ទៅលោក មេប៉ុស្តិ៍ តែទូរស័ព្ទ លោក មិនអាចទាក់ទងបាន។តែទោះយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែបន្តអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់៕( នៅមានបន្ត វគ្គ១)៕

20230912_122051 IMG_20230912_140417_288 IMG_20230912_110532_214 20230912_121920

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment