សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត

ខេត្តកណ្តាល នៅព្រឹកថ្ងៃ ចន្ទ ១១រោច ខែ ស្រាពណ៌ ឆ្នាំថោះ បច្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអតិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកិច្ចប្រជុំព្រឹកនេះផ្តោតសំខាន់ទៅលើ៖
១. ត្រូវយកចិត្តទុកដាក់ទៅលើយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ទឹក ផ្លូវ ភ្លើង មនុស្ស បច្ចេកវិទ្យា។
២. បន្តរយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម។
៣. ស្នើរអោយអាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងបញ្ហាភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋាន(ជាពិសេសបញ្ហា ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ)។
៤. ស្នើរមន្ទីរ អង្គភាពពាក់ព័ន្ធពិនិត្យទៅតាមអនុវិទ្យាល័យ វិទ្យាល័យទៅលើសិស្សានុសិស្ស ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច នៅទូទាំងខេត្តកណ្តាល។
៥. ក្រុមការងារខេត្តរៀបចំពិធីបុណ្យអ៊ុំទូកថ្នាក់ខេត្ត ដើម្បីត្រៀមបុណ្យអ៊ុំទូកថ្នាក់ជាតិ៕ដោយ( យាយពេញ)

20230911_121427 20230911_121318

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment