សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

នាយករដ្ឋមន្រ្តី ដាក់ផែនការឱ្យលោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ចាត់ចែងគោលនយោបាយសំខាន់ៗទាំង៦ ជាបន្ទាន់!

ភ្នំពេញ : រដ្ឋាភិបាលអាណត្តិទី៧ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហានេះ បានបើកអង្គប្រជុំលើកដំបូងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលការប្រជុំនេះ គេចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រ ។

នាយករដ្ឋមន្រ្តីអាណត្តិទី៧ ឯ.ឧ កត្តិទេសាភិបាល ហ៊ុន ម៉ាណែត បានថ្លែងថា ភាពចាំបាច់នៃការជំរុញអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ លោកបានប្រគល់ភារកិច្ចជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់ចែង និង ដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង៦នេះ ជាបន្ទាន់ និងជាបន្តបន្ទាប់ ឱ្យបានទាន់នៅក្នុងឆ្នាំ២០២៣ ស្របតាមការសន្យារបស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ និង ត្រូវផ្ដល់របាយការណ៍វឌ្ឍនភាពការងារពាក់ព័ន្ធនឹងចំណាត់ការនេះ ជូនគណៈរដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំពេញអង្គ លើកទី២ ដែល លោកគ្រោងនឹងដឹកនាំ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។

បើតាមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត វិធានការគន្លឹះ៖ ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ការ លើកកម្ពស់គុណភាពអប់រំ និងការលើកកម្ពស់គុណភាពសេវាសុខាភិបាល, លោកនឹងដឹកនាំគណៈ- កម្មាធិការជាតិ ដោយផ្ទាល់ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះនីមួយៗ ។

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ ការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍, សូមប្រគល់ភារកិច្ចជូនក្រសួងមហាផ្ទៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ស្ថាប័ន- អាជ្ញាធរពាក់ព័ន្ធ រៀបចំផែនការសកម្មភាពជាក់ស្ដែង ។

ចំពោះការអនុវត្តវិធានការគន្លឹះពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ លោក សូមប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ រៀបចំផែនការ សកម្មភាពជាក់ស្ដែង ។ យន្តការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១៖ រាជរដ្ឋាភិបាលក៏សម្រេចដាក់ចេញផងដែរ នូវយន្តការជំរុញការអនុវត្ត, យន្តការដឹកនាំ សម្របសម្រួលនិង យន្តការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្ត យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ ដោយ៖ ប្រគល់ភារកិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជា ស្ថាប័នសម្របសម្រួលរួម របស់រាជរដ្ឋាភិបាល នៅក្នុងក្របខ័ណ្ឌនៃយន្តការសម្របសម្រួល តាមដាន ត្រួតពិនិ ត្យ និង វាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ ដើម្បី សម្រេចគោលដៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវរៀបចំឱ្យបានឆាប់នូវលិខិត បទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីកំណត់លម្អិតនូវវិធីសាស្ត្រ, បែបបទ និងនីតិវិធីនៃការសម្របសម្រួល ការតាមដាន ការត្រួតពនិត្យ និង ការវាយតម្លៃ លើការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ និង ប្រគល់ភារកិច្ចជូនគណៈកម្មាធិការអន្តរក្រសួង ឬ ក្រុមប្រឹក្សា ដែលមានសមត្ថកិច្ច ពាក់ព័ន្ធ ទទួលបន្ទុកសម្របសម្រួលលើការជំរុញការអនុវត្តការងារអាទិភាព ដែលមានចរិតអន្តរក្រសួង-ស្ថាប័ន ឬ អន្តរវិស័យ ។

ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី សូមជម្រាបជូនអង្គគណៈរដ្ឋមន្ត្រី និង ជនរួមជាតិ, ជាពិសេស វិស័យឯកជន មេត្តាជ្រាបថា, ខ្ញុំនឹងដឹកនាំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែល នឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និង ជាក់ស្ដែងមួយចំនួន ដើម្បីបន្តជំរុញគាំទ្រវិស័យ ឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច ។

លោកសូមអំពាវនាវដល់វិស័យឯកជន និង ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមក្នុងវេទិកានេះឱ្យបានសកម្មបំផុត កុំបីអាក់ខាន ។ បើតាមលោកនាយករដ្ឋមន្រ្តី សូមប្រគល់ភារកិច្ចជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រម ទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ ។

សរុបជារួម កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និង រឹងមាំ ក្នុងរយៈពេល២៥ឆ្នាំ កន្លងមក ហើយនៅក្រោមម្លប់ដ៏ ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាង សន្ធឹកសន្ធាប់ និង បានឆ្លងកាត់បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបានកែលម្អជីវភាពរស់ នៅរបស់ប្រជាជន និង បានលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត លើឆាកតំបន់ និង សកល តាមរយៈការដាក់ចេញ និង ការដឹកនាំអនុវត្តដោយជោគជ័យ នូវ យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល ។ ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ, ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់ រយៈពេល ២៥ ឆ្នាំទៀត, ហើយតាមរយៈការធ្វើបទឧទ្ទេសនាមផ្ទាល់នៅទីនេះ ក៏ដូចជាការ ផ្សាយបន្តផ្ទាល់តាមបណ្តាញសារព័ត៌មានចេញពីទីនេះ, ខ្ញុំបានបង្ហាញជូនដល់អង្គគណៈរដ្ឋមន្ត្រីរបស់យើង និង ជូនដល់សហគមន៍ជាតិ និង អន្តរជាតិ ជ្រាបនូវ យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ ដែលជា របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។ លោក ក៏បានបង្ហាញជូននូវ វិធានការគន្លឹះ ដែលខ្ញុំនឹងដឹកនាំតម្រង់ទិស លើការអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាព ចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និង ការកែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្ន ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើង នឹងជម្នះបាននូវបញ្ហាប្រឈម, ឧបសគ្គ និង វិបត្តិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថី នៃការអភិវឌ្ឍ, វឌ្ឍនភាព, និង វិបុលភាព ឱ្យកាន់តែថ្កើងថ្កានឡើងបន្ថែមទៀត ហើយកសាង បាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿ ទុកចិត្ត ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។

មុននឹងបញ្ចប់, ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៅតាមបណ្តាក្រសួង- ស្ថាប័ន, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, អង្គនីតិ ប្បញ្ញត្តិ, អង្គតុលាការ, ព្រមទាំងគ្រប់ដៃគូអភិវឌ្ឍន៍ ទាំងដៃគូទ្វេភាគី និងពហុភាគី, វិស័យ ឯកជន, អង្គការមិនមែនរដ្ឋាភិបាល, ក៏ដូចជាជនរួមជាតិទាំងអស់ មេត្តាផ្តល់ការគាំទ្រពេញ ទំហឹង និង ចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការ គោលនយោបាយ និង កម្មវិធីនានា នៅក្នុងក្របខណ្ឌនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នេះ ក៏ដូចជា វិធានការគន្លឹះ ដែលលោកបានដាក់ចេញ ។ លោក សូមប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ និង វិធានការគន្លឹះ ចាប់ពីពេលនេះ តទៅ ៕ដោយ÷( យាយពេញ)

20230824_112915 20230824_113006 20230824_113128

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment