
សៀមរាប+នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៣ឯ ឧ បណ្ឌិត ធឹម សំផូត និង លោកជំទាវ នូ សុខាន់ អមដំណើរដោយ ឯឧ ធឹម ឌីណា ជាសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សំបួរ ដែលមានការចូលពីលោក សុខ ណារ៉េត អភិបាលស្រុក និង លោក ឃុន សំអាត ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសមាជិកក្រុមប្រឹក្សាស្រុក និងអភិបាលរងស្រុកជាច្រើនរូបទៀត បាននាំយកទៀនវត្ថុ ទៅប្រគេនព្រះសង្ឃក្នុងវត្តព្រះពុទ្ធអណ្តែតរង្សី ស្ថិតក្នុងឃុំ សំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងនោះរួមមាន អង្គរ ត្រីខ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា និងបច្ច័យ ១០៦២០០០រ សម្រាប់ព្រះសង្ឃ ចាត់ចែងផ្សេងៗក្នុងវត្ត អារាម។ នាឱកាស នោះ លោក ឃុន សំអាត ប្រធាន ក្រុមប្រឹក្សាស្រុក បានរបាយការណ៍ពីអតីភាពវត្ត ព្រះពុទ្ធអណ្តែតរង្សី កសាងកំឡុង សម័យរបប លុនណុល មកដល់ពេលនេះ ជាង ៥០ឆ្នាំមកហើយ។
លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា វត្តអារាម ជាកន្លែងអប់រំដ៏មាន សក្តានុពល ដល់ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ អោយចេះគោរពប្រតិបត្តិ តាមពុទ្ធវិន័យ និងអប់រំប្រជាពលរដ្ឋអោយចេះសាមគ្គីគ្នា អាធ្យាស្រ័យ មិនបៀតបៀនអ្នកដ៏ទៃ ជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយសង្គមជាតិ និងអភិវឌ្ឍន៍តាមគោលនយោបាយរបស់រដ្ឋាភិបាល។
ឯ ឧ បណ្ឌិត ធឹម សំផូត ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំ សំបួរ បានលើកឡើងថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់ជាតិ ដូចនេះ ប្រជាពលរដ្ឋត្រូវគោរព និងប្រតិបត្តិតាមពុទ្ធឱវាទ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ឯឧ បណ្ឌិត បានបន្តទៀតថា ឃុំ សំបួរ មានវត្តតែ មួយ ដែលពុទ្ធបរិសទ័ ចំណុះ ទាំង៨ភូមិបាន មកប្រតិបត្តិនៅទីនេះ ហើយថ្ងៃនេះ ក៏ជាថ្ងៃ ឧបោសុទ្ធសីល ដែលលោកតា -លោកយាយ លោកអ៊ុំ មា-ម៉ីង ទូទាំងឃុំ មកសុំសីល យ៉ាងច្រើនកុះករ ដូចនេះ ឯឧបណ្ឌិត សង្ឃឹមយ៉ាងមុតមាំ នារដូវព្រះសង្ឃគង់ចាំព្រះវស្សានេះ ប្រជាពលរដ្ឋនឹង រៀបចំវេណ ចង្ហាន់ តាមក្រុមនិមួយៗ មកប្រគេនព្រះសង្ឃជាប្រចាំថ្ងៃ។ ឯឧ បណ្ឌិត ក៏ឆ្លៀតឱកាស ថ្លែងអំណរគុណ ដល់ព្រះសង្ឃ ពុទ្ធបរិសទ័ និងលោកតា- លោកយាយ លោកអ៊ុំ ពូ-ម៉ីង ជាពិសេស ប្រជាពលរដ្ឋទាំង៨ភូមិ ទូទាំងឃុំ សំបួរ បានអញ្ជើញទៅបោះឆ្នោត និងគាំទ្រ គណៈបក្ស ប្រ.ជ គ្រប់ៗគ្នាធ្វើអោយ ឃុំសំបួរ បានចំណាត់ថ្នាក់លេខ១ លើ១០០ឃុំ ទូទាំងខេត្តសៀមរាប ជាកេរ្តិឈ្មោះឃុំសំបួរយើងទាំងអស់គ្នា។ ជាទីបញ្ចប់ឯឧ បណ្ឌិត នឹងសន្យាបន្តការអភិវឌ្ឃន៍តាមគោលនយោបាយនីតិកាលទី៧ របស់រដ្ឋាភិបាលថ្មី ដឹកនាំ ដោយ ឯឧ អគ្គទេសាភិបាលបណ្ឌិត ធ្វើយ៉ាងណាអោយឃុំសំបួរយើង មានការអភិវឌ្ឍន៍ និងប្រែក្លាយសេដ្ឋកិច្ចគ្រួសារ អោយមានការរីកចរើនជាបន្តបន្ទាប់ថែមទៀត។ នាឱកាសនោះ ឯឧ បណ្ឌិត បានចែកជូនថវិកា សម្រាប់ថ្ងៃ ឧបោសុទ្ធសិល ជូនដល់លោកតា-លោកយាយលោកអ៊ុំ លោកពូ- អ្នកម៉ីងប្រមាណ៧៣នាក់ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល ៕ដោយ÷(យាយពេញ).



















































