សៀមរាប÷នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះផ្តល់ជូននូវសម្ភារៈពេទ្យរួមមាន៖ ស្រោមដៃពេទ្យចំនួន ២៥កេស ស្មើនឹង ២៥០,០០០ ស្រោមដៃ និង Covid-19 Antigen Test ចំនួន ៤០ប្រអប់ ដែលជាអំណេាយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ ឯកឧត្តមវេជ្ជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តសៀមរាប តាមរយៈ លោក ហួត សូនី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី ខេត្តសៀមរាប ដោយមានការចូលរួមពិធីប្រគល់ពី ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី លោកវេជ្ជបណ្ឌិត ឆាយ រិទ្ធី អនុប្រធានប្រតិបត្តិ ឯកឧត្តមបណ្ឌិត ធឹម សំផូត ជាសមាជិក និង អ្នកគ្រូពេទ្យ ចាន់ ទិន្នារី សមាជិកអចិន្រ្តៃយ៍ វេជ្ជបណ្ឌិត ជឹម គឹមហាង វេជ្ជបណ្ឌិត សូវ សុផេង វេជ្ជបណ្ឌិត រ៉ា រ៉េន
អ្នកគ្រូពេទ្យ សូ សោភ័ណ សមាជិក ព្រមជាមួយនឹងសមាជិកសមាជិកា ចំនួន១៣នាក់ផ្សេងទៀត ៕ដោយ(យាយពេញ)។











































