សៀមរាប÷ ឯ.ឧ បណ្ឌិត ធីម សំ ផូត និងលោក ជំទាវ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំសំបូរ សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ឃុំសំបួរ ដែលបានគាំទ្រ CPP លើសលុប ធ្វើអោយ ជាប់ Top1 ទូទាំងខេត្តសៀមរាប។

ក្នុងនាម លោក ជា សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះជួយស្រុកក្រឡាញ់ និងជាប្រធាន ក្រុមការងារចុះមូលដ្ឋាន ឃុំសំបួរ និង លោក ជំទាវ រួមទាំងសហការី បានមានប្រសាសន៍ថា លោក រីរាយឥតឧបមាជាពន់ពេក ដែលឃុំលោកបានជាប់លេខ១ទូទាំងខេត្តសៀមរាបតែម្តង ។
ជាថ្មីម្តងទៀត លោក សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងស្រុកក្រឡាញ់ ជាពិសេស ក្នុងឃុំសំបូរតែម្តងដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារហូតដល់ជាប់ចំណាត់ថ្នាក់លេខ១ទូទាំងខេត្តសៀមរាបនៅនីតិកាលទី៧ ឆ្នាំ២០២៣ កន្លងផុតទៅនេះ។ ក្នុងនាម ឯ .ឧ ធីម សំ ផូត ទីប្រឹក្សាក្រសួងព័ត៌មាន និង លោក ជំទាវ ដែលជាសមាជិកក្រុមការងារថ្នាក់ជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបូរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ជាពិសេស ឃុំសំបូរ ឲ្យជួបតែសុខភាពល្អ អាយុយឺនយូរ និងពរបួនប្រការទៀតគឺ អាយុ វណ្ណៈ សុខៈ ពលៈ កបីឃ្លៀងឃ្លាតឡើយ៕ដោយ÷(យាយពេញ).












































