ភ្នំពេញៈៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង លោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសឯកឧត្តម ជា ចាន់តូ។
លោកជំទាវ ជា សិរី កើតថ្ងៃ ទី០១ ខែមករា ឆ្នាំ ១៩៨១ នៅរាជធានីភ្នំពេញ ជាកូនស្រីរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងម្ដាយឈ្មោះ ខៀវ ស៊ីណា៕ដោយ÷(យាយពេញ)











































