សៀមរាប÷នៅព្រឹកថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បច្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០២៣ ឯ.ឧ បណ្ឌិត ធីម សំ ផូត និង លោកជំទាវ បានអញ្ចើញចូលរួមអបអរសាទរ និងអាហារសាមគ្គីជាមួយក្រុមការងារបក្ស រួមទាំងសមាជិកសមាជិការបក្សក្្នងនោះ គេសង្កេតឃើញមាន វត្តមាន អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងជាក្រុមការងារ ស្រុកក្រឡាញ់ ខេត្តសៀមរាប រួមទាំងលោកជំទាវ លោក លោក ស្រី និងប្រជាពលរដ្ឋបានចូលរួម អាហារសាមគ្គីយ៉ាងសប្បាយរីរាយដើម្បីស្វាគមន៍នូវជ័យជម្នះក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាល៧ ឆ្នាំ២០២៣កន្លងផុតទៅ។
បើយោងតាមការប្រាប់អង្គភាពpvhtvយើងខ្ញុំឯ.ឧ បណ្ឌិត ធីម សំ ផូត និង លោកជំទាវ បានមានប្រសាសន៍ថា នៅក្នុងមូលដ្ឋានរបស់លោក ដែលចុះពង្រឹងក្នុងឃុំសំបូរ នៃស្រុកក្រឡាញ់ គឺឃុំរបស់លោក ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងស្រុកក្រឡាញ់ ទាំងមូលដែលមាន១០ឃុំ/សង្កាត់ ដោយមានការចូលរួមពីថ្នាក់ជាតិ រហូតដល់ឃុំតែម្តង។ ឯ.ឧ បានបន្តទៀតថា លោក គ្មានអ្វីក្រៅពីអរគុណ បងប្អូនពុកម៉ែ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះបានធ្វើឲ្យឃុំដែល ឯ.ឧ គ្រប់គ្រងបានទទួលលទ្ធផលល្ធ១០០%ផងដែរ ដើម្បីបន្តថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត។ជាទីចុងក្រោយ ក្រុមការងារគ្រប់គ្នាទាំងអស់បាន ជូនពរបងប្អូន ពុកម៉ែ ឲ្យជួបតែ ពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ÷(យាយពេញ)











































