សៀមរាប÷ក្នុងថ្ងៃដង្ហែក្បួនបិទសកម្មភាពឃោសនាបោះឆ្នោតថ្ងៃទី ២១ កក្កដា ២០២៣ គេ សង្កេតឃើញ វត្តមាន ឯ.ឧ សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ឯ. ឧ ជាច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកក្រឡាញ់ នឹង ឯ.ឧ ធីម សំផូត ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាសមាជិកបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃ់ុសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដឹកនាំក្បួនឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ក្នុងភូមិសាស្រ្តទូទាំងស្រុកក្រឡាញ់ ខេត្តសៀមរាប ។
នៅក្នុងនោះដែរ ឯ.ឧ បណ្ឌិត ធីម សំផូត បានណែនាំដល់សមាជិកសមាជិការទាំងអស់ប្រមាណ ២៥០០នាក់ ឲ្យត្រៀមខ្លួនអោយបានល្អដើម្បីទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ អោយបានគ្រប់ៗគ្នា គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨! ។
អរគុណសន្តិភាព!
ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង!
ប្តេជ្ញាឥតងាករេគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងគាំទ្របេក្ខភាព
ឯឧបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត៕ដោយ÷(យាយពេញ)












































