សៀមរាប+នៅព្រឺកថ្ងៃចន្ទ ១៥រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៣ ឯ.ឧ បណ្ឌិត ធីម សំ ផូូត ទីប្រឹក្សា ក្រសួងព័ត៌មាន និងជា សមាជិកគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ឯ .ឧ បណ្ឌិត បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយ សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត៣០០នាក់ ស្ថិត ទីស្នាក់ការបក្ស ឃុំ សំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។នៅក្នុងឱកាសនោះ ឯ ឧ បណ្ឌិត បាន ថ្លែងទៅកាន់ បងប្អូន សមាជិក សមាជិកាក៏ដូចជា ប្រជាពលរដ្ឋ អំពីការត្រៀមឯកសារសំរាប់បម្រើដល់ការបោះឆ្នោត មាន ដូចជាអត្តសញ្ញាណបណ្ណជាដើម ។ ឯ .ឧ បានបន្តទៀតថា សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពជាដែលមានរៀងទី១៨ និងសញ្ញាទេវតាបាចផ្កា ដូច្នេះបងប្អូនអញ្ចើញទៅបោះឆ្នោតកុំបីខាន ដែលមានសារសំខាន់ណាស់ និងបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ។ជាចុងក្រោយ ឯ .ឧ បានជូនពរ ដល់ សមាជិក សមាជិកា និង ប្រជាពលរដ្ឋឲ្យមានសុខភាពល្អ ដើម្បីត្រៀមទៅបោះឆ្នោត ដែលប្រព្រឹត្តិនៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យកានគ្រប់ៗគ្នា កុំភ្លេច លេខរៀងទី១៨ ណា បងប្អូន ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏តរៀងទៅ៕ដោយ÷(យាយពេញ)។











































