សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហាសាស្ត្រឆ្នើម ក្នុងវិស័យយុត្តធម៌”

(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានដឹកនាំគណៈកម្មការរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» ដើម្បីបង្កឱកាសដល់យុវជនជាមន្រ្តីរាជការ ក្រឡាបញ្ជី និងអាជ្ញាសាលាកំពុងបម្រើការងារនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ បានបញ្ចេញនូវទេពកោសល្យក្នុងការនិយាយជាសាធារណៈ ព្រមទាំងចំណេះដឹង និងសមត្ថភាពពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។កម្មវិធីប្រកួតជ្រើសរើស«យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នេះ បានចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៣នឹងធ្វើការជ្រើសរើសបានបេក្ខជនជាប់ Short List ចំនួន៤៨រូប ដើម្បីចូលរួមប្រកួតជម្រុះ។ កម្មវិធី បានឆ្លងកាត់ការប្រកួត ២លើករួចមកហើយ ដែលលើកទី១-ត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វគ្គសម្ភាសន៍ដែលគណៈកម្មការបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន២២រូប (ស្ត្រី៩រូប) និងលើកទី២-ត្រូវបានរៀបចំនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វគ្គបង្ហាញសមត្ថភាពលើវេទិកា ដែលគណៈកម្មការបានធ្វើការជ្រើសរើសបានបេក្ខជន បេក្ខនារី ចំនួន១០រូប (ស្ត្រី ៥ រូប) ដើម្បីឈានមកប្រកួតវគ្គផ្តាច់ព្រ័ត្រ។សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើស«យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌»នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជ័យលាភី ចំនួន៣រូប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដោយមានបេក្ខជនបេក្ខនារីចុងក្រោយ ចំនួន១០រូប (ស្ត្រី៥រូប) ចូលរួម និងត្រូវជ្រើសរើសដោយអង្គបោះឆ្នោតដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី រួមជាមួយពិន្ទុនៃការ Share, Like និង Comment នៅលើ Facebook Page ក្រសួងយុត្តិធម៌ ចំពោះបេក្ខជន បេក្ខនារី នីមួយៗ ពីសំណាក់សាធារណជន៕

20230713_225119 20230713_224845

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment