ភ្នំពេញ÷សមត្ថកិច្ចបានរកឃើញគ្រឿងញៀនជាង ១០០គីឡូ នៅក្នុងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ស្លាកលេខថៃ កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធាននីភ្នំពេញ បានប្រាប់រស្មីកម្ពុជា ថា កាលពី យប់ ថ្ងៃទី៧ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ គឺរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយ (ពាក់ស្លាកលេខឡាវ) បានបើកបុកទ្រូងផ្លូវ ហើយម្ចាស់រថយន្ត បានរត់គេចខ្លួន។ សមត្ថកិច្ចអធិការខណ្ឌ សែន សុខបានទៅស្ទូចរថយន្តយកមកដាក់នៅអធិការ។ក្រោយមកបាន ធ្វើការត្រួតពិនិត្យ ក៏បានឃើញមានកញ្ចប់ចំនួន ១០៣កញ្ចប់ ស្មើនឹង ១០៣គីឡូក្រាម។ ក្រោយពីការត្រួតពិនិត្យ របស់មន្ត្រីជំនាញ គឺ១០៣កញ្ចប់ គឺជាប្រភេទ សារធាតុញៀនអំហ្វីតាមីន ។ ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ បន្ថែមដើម្បីរកមុខអ្នកដែលពាក់ព័ន្ធ៕ដោយ÷(យាយពញ)











































