សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និង ៥០% ចំនួន ១០កន្លែង ដល់សិស្ស និងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀននៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ៕ដោយ៖ ( ព្រះវិហារ)

00op

HE Sar Sokha Offers 15 Scholarships at the Royal University of Law and Economics

Phnom Penh: In the academic year 2022-2023, Sar Sokha Scholarship of HE Sar Sokha, Secretary of State of the Ministry of Education, Youth and Sports and Vice President of the Union of Youth Federations of Cambodia in charge of Prey Veng, Battambang and Banteay Meanchey Provinces and Lok Chumteav Ke Suon Sophy provided 15 undergraduate scholarships Venues include: 5 100% scholarships and 10 50% scholarships for students from Prey Veng, Battambang and Banteay Meanchey provinces at the Royal University of Law and Economics. That the application for this scholarship from the date of this announcement until January 12, 2023. The enrollment will be in February 2023.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment