សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ទំនាក់ទំនងអាមេរិក និងកម្ពុជា ពេលនេះ ល្អជាងពេលណាៗទាំងអស់ រួមទាំងទូត រហូតធ្វើឱ្យពាណិជ្ជកម្ម កើនឡើងប្រមាណ១៨ភាគរយ ជាមួយវត្តមានក្រុមហ៊ុន Ford

003

សៀមរាប : ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់, សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមកមិនធ្លាប់មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ក្រោយជំនួប នាយករដ្ឋមន្រ្តីកម្ពុជា និង ប្រធានរដ្ឋសភាម៉ារ៉ុក រួមនិង Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក រួចមក សង្កេតឃើញ កម្ពុជា បានដឹកនាំកិច្ចប្រជុំខាងលើបានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹងធ្វើដូច ហើយដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាយប៉ា ក្នុងគោលបំណងដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ របស់ប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួមកិច្ចប្រជុំអាយប៉ា ដែលលោកស្រី អនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបលោក បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ ។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ។លោក Gregory W. Meeks បានគោរពសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ជាពិសេស នៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាបទៀតផងដែរ ៕ដោយ៖(PVHTV)

001

US-Cambodia relations now better than ever, including with diplomats, boosting trade by 18% with Ford presence

Siem Reap: Regarding the relationship between the United States and Cambodia now is better than ever, the United States now has a good embassy like never before, and the trade between the two countries is An increase of about 18% with the presence of Ford and GE, which are also actively operating in the Kingdom of Cambodia.

After the meeting between the Prime Minister of Cambodia and the President of the National Assembly of Morocco and Gregory W. Meeks, Chairman of the Foreign Affairs Committee of the US House of Representatives, it was observed that Cambodia successfully led the above meeting, which reflects the leadership that others find difficult. In doing so, His Excellency’s current visit to Cambodia is to attend the IPA Summit in order to further expand relations with Cambodia by attending the ASEAN Summit and related meetings of President Joe Biden, via The arrival of the Minister of Defense to the Minister of Defense and through the IPA meeting, where the Vice President expressed great pleasure that he met with Samdech Techo is a commitment of the United States. For Cambodia and ASEAN to help strengthen each other in both the legislative and executive branches. This is according to Mr. Eang Sophalleth, Samdech Techo’s personal assistant. Especially at a time when the world is experiencing geopolitical tensions.

In response, Samdech Techo Hun Sen thanked the United States for supporting Cambodia in its chairmanship of ASEAN, hosting the Summit in the United States, and attending the Cambodia Summit. Not only that, but also organized a meeting between the US Secretary of Defense and the Chinese Minister of Defense in Siem Reap.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment