សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រដ្ឋាភិបាលបញ្ចេញថវិការ ១០លានដុល្លារ ដើម្បីជួយទិញស្រូវកសិករកម្ពុជា

0001

ភ្នំពេញ : ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ លើមូលនិធីសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន ។យោងតាមសេចក្ដីប្រកាសព័ត៌មានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២១ វិចិ្ឆការ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្ដាខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្ដាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នាជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ ។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ទៀតថា ចំណុចនេះហើយដេលធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ ។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយព្រមគ្នាដែលអាចបណ្ដាលឱ្យមានការបង្អាប់ថ្លៃស្រូវ ៕ដោយ៖ (PVHTV)

003

Government Releases $ 10 Million to Help Buy Cambodian Rice

Phnom Penh: In order to promote the purchase of rice and help stabilize the price of rice to farmers, the Royal Government of Cambodia, with the Ministry of Economy and Finance as its staff, has carefully considered and decided to provide an additional $ 10 million on the fund for Purchased $ 83 million worth of rice through the Rural Development Bank and Agriculture to support rice millers, rice processing companies, to collect rice from farmers at reasonable prices, avoiding discounted purchases from some crooked traders.

According to a press release from the Bank for Rural Development and Agriculture on November 21, rice prices have fluctuated in some rice-producing provinces, especially Battambang and Banteay Meanchey, due to the harvest season. Large and harvested at the same time, resulting in a large amount of rice to be sold at the same time.

The Bank for Rural Development and Agriculture stated that this was the reason why the mills could not collect all the rice, which led to the price of rice fluctuating compared to the beginning of the season.The Bank for Rural Development and Agriculture calls on farmers in rice-harvested areas to set up a harvest program with their local mills to avoid simultaneous harvesting, which could lead to degradation. Rice prices.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment