សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹងប្រព័ន្ធការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មរម្មការវិនិយោគ និង បញ្ហាព្រំដែន

001

ភ្នំពេញ : កម្ពុជា វៀតណាម បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បី​ផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក។ក្នុងជំនួបសន្ទនា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ រវាងលោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញា សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ​ដូចជា ៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងបញ្ហាព្រំដែន។ល។ ដែលមានការរីកចម្រើនកើនឡើងគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។​ លើលពីនេះ ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន ជាពិសេសក្នុងស្រទាប់យុវ័យ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។សូមបញ្ជាក់ថា កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុក​ចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ឥតឈប់ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”៕ដោយ៖( pvhtv)004

Cambodia, Vietnam vow to strengthen defense, security, economy, trade, investment and border issues

Phnom Penh: Cambodia and Vietnam have agreed as brothers and good neighbors to continue to maintain close ties between the youth of the two countries for the benefit of peace, friendship and development of the two countries. At the same time, increase cooperation and mutual support in multilateral forums at both the regional and global levels. During the dialogue meeting on the evening of November 21 in Phnom Penh between Lt. Gen. Hun Manet, Deputy Commander of the Royal Cambodian Armed Forces, Commander of the Army, and VUONG DINH HUE, Chairman of the National Assembly of the Socialist Republic of Vietnam, pledged to cooperate in the fields of diplomacy, defense, security, economy, trade, investment and health. Education, tourism, culture and border issues, etc. Which has grown significantly and is committed to continuing to strengthen even more. The two sides also affirmed that people-to-people contacts, especially among the youth, have made a significant contribution to bilateral relations between the two countries. Warm, close, understanding and trustworthy, continue to cultivate the traditional bonds of solidarity, friendship and cooperation in all fields between the two countries, the people and especially the youth of the two countries to be closer, deeper and more strategic. At the same time, the two sides expressed their appreciation for the steady development of relations between the two countries in the direction of “good neighborliness, traditional friendship, comprehensive cooperation and long-term stability.”

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment