ភ្នំពេញ : តាមសេចក្ដីរាយការណ៍នៅល្ងាចថ្ងៃទី២០ វិច្ឆិកានេះ មានស្រឡាងដឹកខ្សាច់មួយគ្រឿងបានលិចក្នុងទឹក ក្រោយពីបើកបុកស្ពានដែកបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីឫស្សីកែវ ទៅជ្រោយចង្វារ ។ ប៉ុន្តែអាជា្ញធរមិនទាន់បញ្ជាក់ថា ស្រឡាងដឹកខ្សាច់នេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយណានោះទេ ។សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកធ្វើចរាចរណ៍លើស្ពានបាឡេ ក្រុងរណបជ្រោយចង្វារ ក្រោយស្រឡាងដឹកខ្សាច់បុកសសរស្ពាន បណ្តាលអោយខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរដោយមិនអាចអនុគ្រោះឱ្យបានទេ ។ ហើយអាជា្ញធរក៍សម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ដោយ៖(យាយពេញ).
Authorities decide to suspend traffic on the ballet bridge connecting Chroy Changvar satellite town to National Road 5, Russey Keo district after a sand barge crashed into a damaged bridge.
Phnom Penh: According to the report, on the evening of November 20, a sand barge sank in the water after hitting a steel ballet bridge across the Tonle Sap River connecting Russey Keo to Chroy Changva. However, the authorities have not yet confirmed which company the sand tanker belongs to. Seriously, by not being able to favor it. And the authorities decided to temporarily suspend traffic on the ballet bridge across the Tonle Sap River connecting the satellite city of Chroy Changvar to National Road 5, Khan Russey Keo to prevent other accidents.