សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឧកញ៉ា ភូ ពុយ ចេញមុខជួយប្រជាកសិករ ខណៈស្រូវនៅបាត់ដំបង និងបន្ទាយមានជ័យធ្លាក់ថ្លៃ

 

001

ភ្នំពេញ : ក្រោយប្រជាកសិករនៅខត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានវិបត្តិសេដ្ឋកិច្ចដោយតម្លៃស្រូវនៅលើទីផ្សារបានធ្លាក់ចុះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចាត់មន្រ្តី២រូប ឱ្យចុះទៅដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភ្លាមៗ រហូតដល់ថ្ងៃទី១៧ វិចិ្ឆកា នេះ ក្រសួងកសិកម្មបានប្រកាសថា ឧកញ៉ា ភូ ពុយ បានចេញមុខជួយប្រជាកសិករតាមរយៈការទិញស្រូវផ្ការំដួលប្រភេទលេខ១ មិនក្រោម ៩បាត/គីឡូ ក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឲ្យដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ក្រុមការងារបានជួបជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៉ីនកិនស្រូវបៃតង លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ លោក-លោកស្រីអភិបាលស្រុក មេឃុំ តំណាងរោងម៉ាស៉ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ទៅរោងម៉ាស៉ីនកិនស្រូវ។ជាលទ្ធផល ក្រោយកិច្ចប្រជុំដើម្បីធានាស្ថេរភាពតម្លៃស្រូវ  លោក ឧកញ៉ា ភូ ពុយ បានសម្រេចប្រកាសកំណត់យកថ្លៃគោលសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនក្រោម ៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម
នៅនឹងកន្លែង ដូចនៅខេត្តបាត់ដំបងដែរ និងបានអំពាវនាវដល់ម្ចាស់រោងម៉ាស៉ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញ ដោយអនុវត្តតាមថ្លៃដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២នេះ។ការអនុវត្ដនឹងចាប់ផ្តើមពីគោលដៅចំនួន៨ទីតាំង រួមមាន៖ មួយទីតាំងនៅស្រុកភ្នំស្រុក មួយទីតាំងនៅស្រុកព្រះនេត្រព្រះ បីទីតាំងនៅស្រុកស្វាយចេក និងបីទីតាំងនៅស្រុកថ្មពួក។ប្រជាកសិករគ្រប់គោលដៅ បានសាទរនឹងការអនុវត្តថ្លៃគោលនេះ។ ក្នុងករណីមានបញ្ហាអ្នកទិញអនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករមេត្តាទាក់ទងជាមួយមេឃុំ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ ០១២ ៨៣៨ ៩៣៧ ដើម្បីទទួលបានការអន្តរាគមន៍៕ដោយ៖(យាយពេញ)099n

Tycoon Phu Puy comes out to help farmers as rice prices in Battambang and Banteay Meanchey fall

Phnom Penh: After the farmers in Battambang and Banteay Meanchey provinces had an economic crisis due to the fall in the price of rice on the market, the Minister of Agriculture, Forestry and Fisheries, Mr. Dith Tina, sent two officials to solve the problem immediately. As of November 17, the Ministry of Agriculture has announced that Duke Phu Puy has come forward to help farmers by purchasing Rumduol type 1 rice for not less than 9 baht / kg or 1,040 riel / kg. Agriculture said on November 17 that the working group met with stakeholders, including Mr. Oknha Phu Puy, Director General of the Green Rice Mill, Mr. Khlok Nou Aphi.

Deputy Governor of Banteay Meanchey Province, Representative of the Department of Agriculture, Forestry and Fisheries, Representative of the Department of Commerce, Representative of the Bank for Agriculture and Rural Development, Mr. and Mrs. In order to ensure the stability of rice prices, Mr. Oknha Phu Puy decided to set the base price for Romduol rice type 1 not less than 9 baht / kg or 1,040 riel / kg in the same place as in Battambang province and appealed to the owner Rice mills and rice collectors in Banteay Meanchey province to collect at the set price from the afternoon of November 17, 2022. The implementation will start from eight targets, including: one location in the district. Phnom Srok, one location in Preah Net Preah district, three locations in Svay Chek district and three locations in Thmor Puok district. In case of any problem with the buyer, please contact the commune chief or the Banteay Meanchey Provincial Department of Agriculture, Forestry and Fisheries at 012 838 937 for intervention.

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment