សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សំណើ សម្ដេច ស ខេង ស្នើសម្តេចតេជោនាយករដ្ឋមន្រ្តីសុំដោះដូរ លោក ជាវ តាយ ចេញពីអភិបាលខេត្តពោធិ៍សាត់ មិនទាន់ផ្លូវការទេ ដោយសារមិនទាន់ចេញព្រះរាជក្រឹត្យ

001

ភ្នំពេញ : បើទោះបីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ចារលិខិតស្នើនាយករដ្ឋមន្រ្តី សុំដោះដូរ លោក ជាវ តាយ ចេញពីអភិបាលខេត្តពោធិ៍សាត់ដាក់ជំនួស លោក ខូយ ដារី អភិបាលរងខេត្តបាត់ដំបងក៍ពិតមែន ប៉ុន្តែចំណារនេះមិនទាន់ផ្លូវការនៅឡើយទេ ដោយសារមិនទាន់មានព្រះរាជក្រឹត្យ ។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៧ វិចិ្ឆការ ។យោងតាមលិខិតចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគោរពជម្រាបគោរពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលខេត្តពោធិ៍សាត់ និងផ្អែកលើការពិនិត្យវាយតម្លៃលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការនាពេលកន្លងមក ខ្ញុំសូមគោរពស្នើសុំគោលការណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីមេត្តាពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងតែងតាំងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដូចមានរាយនាមខាងក្រោម៖ ១-គោរពស្នើសុំតែងតាំងមុខតំណែង លោក ជាវ តាយ ជារដ្ឋ លេខាធិការនៃក្រសួងមហាផ្ទៃ។ ២-គោរពស្នើសុំតែងតាំង លោក ខូច រីដា អភិបាលរងខេត្តបាត់ដំបងឋានន្តរស័ក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាយ។គូរបញ្ជាក់ផងដែរថា នៅក្នុងលិខិតខាងលើនេះ ក៏បានឃើញចំណារយល់ព្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ។គួររំលឹកថា លោក ខូយ រីដា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំង និងផ្ទេរភារកិច្ច ពីអភិបាលរងខេត្តពោធិ៍សាត់ មកទទួលតំណែងជាអភិបាលរងខេត្តបាត់ដំបង ជំនួសលោក យឹម សៀប ក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕ដោយ៖ (យាយពេញ).003

Samdech Sar Kheng’s request to the Prime Minister to replace Mr. Chiao Tai from the Governor of Pursat Province is not official yet because the Royal Decree has not been issued yet

Phnom Penh: Although Deputy Prime Minister and Minister of Interior Samdech Sar Kheng wrote a letter requesting the Prime Minister to replace Mr. Chiao Tai from Pursat Provincial Governor to replace Mr. Khoy Dary, Deputy Governor of Battambang Province, it is not yet official because There is no royal decree yet. This was confirmed by the spokesman of the Ministry of Interior, Mr. Khieu Sopheak, on November 17, according to the letter dated November 2, 2022 by Samdech Krala Hom Sar Kheng, Deputy Prime Minister, Minister of Interior. Techo Hun Sen, Prime Minister of Cambodia, said that in order to improve the efficiency of leadership and management of Pursat provincial administration and based on the evaluation of the qualifications, capabilities and work experience of civil servants in the past, I would like to respect the principle of Samdech Techo Prime Minister. High decision on the appointment of the Secretary of State of the Ministry of Interior and the appointment of the Governor of Pursat Provincial Board of Governors as follows: 1. Respectfully request the appointment of Mr. Chiao Tai as the Secretary of State of the Ministry of Interior. 2- Respectfully request the appointment of Mr. Khoch Rida, Deputy Governor of Battambang Province, with the rank of Senior Official, Level 3, as the Governor of Pursat Provincial Board of Governors, replacing Mr. Chiao Tai. Sen Prime Minister of Cambodia dated 16 November 2022. It should be reminded that Mr. Khoy Rida on March 4, 2022 was announced and transferred from Deputy Governor of Pursat to the position of Deputy Governor of Battambang. In place of Mr. Yim Sieb, in the presence of Mr. Sak Setha, Secretary of State of the Ministry of Interior, High Representative Samdech Krala Hom Sar Kheng, Deputy Prime Minister and Minister of Interior.

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment