សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីជប់លៀងជូន នាយក រដ្ឋមន្ត្រី វៀតណាម

p005

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព  នាថ្ងៃ អង្គារ ១៥កើត ខែកក្តឹក ឆ្នាំខាល ចក្វាស័ក ព.ស ២៥៦៦ វេលាថ្ងៃត្រង់  ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញទទួលរៀបចំពិធីជប់លៀងជាកិត្តិយសជូន លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃ។សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។តាមដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាម នាពេលនេះ ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងធ្វើឱ្យទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត៕ដោយ៖(យាយពេញ).p001

Samdech Techo Prime Minister of the Kingdom of Cambodia Hosts a Party for the Prime Minister of Vietnam

  Phnom Penh: Samdech Akka  Moha  Sena Padei  Techo Hun Sen,  Prime Minister of the Kingdom of Cambodia, was received at the Peace Palace on Tuesday, November 8, 2022.  Organized a party in honor of Mr. Pham  Minh Chinh, Prime Minister of the Socialist Republic of Vietnam on the occasion of his two-day official visit to Cambodia. The Prime Minister of the Kingdom of Cambodia, Mr. Pham Minh Chinh, Prime Minister of Vietnam, led a high-level delegation to pay an official visit to Cambodia from November 8 to 9, 2022. Celebrating the 55th  anniversary of the establishment of diplomatic relations between the two countries, which has been designated as the “Year of Cambodia-Vietnam Friendship”, which will further enhance friendly relations between the two countries.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment