សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រយៈពេល ១៨ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង២៣ម៉ឺននាក់និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង១២ម៉ឺននាក់

005

ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថាការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ រយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ខែតុលាដល់ត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៣៥.៣៣៦ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១២៤.៩០២ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន១៨.៧២២ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មី មានចំនួន ៧០.៣៦៨នាក់។រីឯលទ្ធផលបណ្ដោះអាសន្នការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២សម្រាប់ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២២ ទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន១៨.៨២៤ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៤.៨៣៩ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.៩០៦ នាក់និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤.៥៥៧ នាក់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២០តុលា ដល់ថ្ងៃទី៨ធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕ដោយ៖(យាយពេញ)។005

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment