សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ហេង សួរ ចែករំលែកបទពិសោធន៍ ដល់អ្នកសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុន និងអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា!!!

005

ជប៉ុន : ក្នុងដំណើរទស្សនៈកិច្ចទៅប្រទេសប៉ុន កាលពីសៀលថ្ងៃសៅរ៍ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានចែករំលែកបទពិសោធន៍ ដល់អ្នកសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុន និងវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ។យោងតាមសំណេររបស់លោក ហេង សួរ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ទី៥ វិចិ្ឆការថា រសៀលថ្ងៃនេះ បានឆ្លៀតពេលជួបជាមួយប្អូនៗដែលកំពុងបន្តការសិក្សានៅតំបន់អូសាកា ដើម្បីរំឮកនូវអនុសាសន៍បងប្រុស ហ៊ុន ម៉ាណែត ដែលបានផ្តាំផ្ញើរពេលជួបប្អូនៗមុនពេលចេញដំណើរមកការសិក្សា និងឆ្លៀតពេលចែករំលែកនូវបទពិសោធន៍ និងគំនិតខ្លះដើម្បីគាំទ្រដល់ការសិក្សា ស្រាវជ្រាវ ឱកាសការងារ និងការចូលរួមសកម្មភាពលើកកម្ពស់កិត្តិយសជាតិ មាតុភូមិ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជប៉ុន និងវិនិយោគិនជប៉ុនទៅវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារខ្លួនឯងពេលរៀនចប់ផង និងដល់បងប្អូនសាច់ញាតិយើងនៅខ្មែរផង។បើតាម លោក ហេង សួរ នាយប់ក៏ឆ្លៀតពេលហូបអាហារសាមគ្គីជាមួយបងប្អូនសិក្ខាកាម និងពលករជំនាញយើងដែលកំពុងធ្វើកម្មសិក្សា និងការងារនៅប្រទេសជប៉ុនផងដែរ។ អរគុណបងប្អូនយើងទាំងអស់ ដែលបានចំណាយពេលវេលាចូលរួម និងបាននាំមកនូវការគោរពរាប់អាន និងការស្វាគមន៍យ៉ាងកក់ក្តៅកាលពីយប់មិញ  នេះបើតាមការបញ្ជាក់ពី លោក ហេង សួរ ៕007

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment