សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឯកអគ្គរាជទូតកម្ពុជា ចំនួន១៣រូប ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង

ភ្នំពេញ : ឯកអគ្គរាជទូតកម្ពុជា ចំនួន១៣រូប ត្រូវព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។យោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ បេសកកម្ម មាន១៣រូប រួមមាន ៖ ១ លោក ចាន់ រតនា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំប្រទេសណូវែលហ្សេឡង់ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ២ លោក ហុក សុភា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេដារូស្សាឡាម ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៣ លោកស្រី បាន បូរ៉ុម ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋគុយបា និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋនីការ៉ាហ្គា និងសាធារណរដ្ឋវ៉េណេស៊ុយអេឡា ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៤ លោក ហ៊ុន ហាន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋគូវ៉ែត និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៥ លោក អ៊ុង ស៊ាន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន សាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង់ និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៦ លោក ចឺយ វិចិត្ត ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៧ លោក ឈូក ប៊ុណ្ណា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៨ លោក អ៊ាត សីលា ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី និងពីឯកអគ្គរាជទូតតែងតាំង ប្រចាំសាធារណរដ្ឋលីទុយអានី សាធារណរដ្ឋលេតតូនី សាធារណរដ្ឋអេសតូនី សាធារណរដ្ឋបេឡារុស្ស និងសាធារណរដ្ឋអាមេនី ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ៩ លោក អ៊ូក សោភ័ណ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ១០ លោក ចាយ ណាវុធ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ១១ លោក អាន សុខខឿន ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសស្វីស និងពីប្រធានបេសកកម្មអចិន្រ្តៃយ៍ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ។ ១២ លោក កែ សុវណ្ណ ពីឯកអគ្គរាជទូតតំណាងអចិន្រ្តៃ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម និង១៣ លោក យៀប សំណាង ពីឯកអគ្គរាជទូត តំណាងអចិន្រ្តៃ នៃព្រះរាជាណាចក្រកម្ពុជា អមលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូនេស៊ី ចូលប្រទេសដោយត្រូវចប់អាណត្តិបេសកកម្ម ៕002-d 003d 004d

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment