សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ ២ថ្ងៃទៀត!!!

p0001

ភ្នំពេញ : មុននឹងទទួលការស្វាគមន៍ការមកដល់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន រយៈពេល២សប្ដាហ៍ទៀត នាយករដ្ឋមន្រ្តីកម្ពុជា នឹងទំនាក់ទំនងតាមរយៈបណ្ដាញទូរស័ព្ទជាមួយ ប្រធានាធិបតី អ៊ុយ ក្រែន លោក Volodymir Zelensky ក្នុងរយៈពេល២ថ្ងៃទៀត ។ក្នុងពិធីផ្តល់ស្រូវពូជជូនប្រជាជនចំនួន៦.១១២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅខេត្តព្រៃវែង ព្រឹកថ្ងៃទី៣០ ខែតុលា សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលដ៏ខ្លីខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា សម្តេច នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី១ ខែវិច្ឆិកា ២០២២ វេលាម៉ោង ៤រសៀល៕ដោយ៖(​នារីខ្មែរ).z002

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment