សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

Breaking News: មនុស្សស្លាប់និងរបួសជិត៣០០នាក់ នៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅកណ្តាលក្រុងសេអ៊ូល

កូរ៉េ : មនុស្សប្រមាណ៣០០នាក់ ត្រូវបានគេរាយការណ៍បានស្លាប់និងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Hallloween នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។បុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកថ្មើរជើងបានធ្វើ CPR យ៉ាងអស់សង្ឃឹមលើមនុស្សដែលដេកនៅតាមដងផ្លូវ បន្ទាប់ពីមានការប៉ះទង្គិចនៅក្នុងសង្កាត់កម្សាន្ត របស់ទីក្រុង Itaewon កាលពីយប់ថ្ងៃសៅរ៍។លោក Choi Seong-beom ប្រធានផ្នែកពន្លត់អគ្គីភ័យ Yongsan នៃទីក្រុងសេអ៊ូល បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ហើយចំនួនដែលមិនបានបញ្ជាក់ក្នុងចំណោមអ្នករងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មនុស្សជាង១៤០នាក់ស្លាប់ និង១៥០នាក់រងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល ។ នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។មន្ត្រីពន្លត់អគ្គិភ័យលោក Choi Seong-beom បានប្រាប់អ្នកយកព័ត៌មាន នៅកន្លែងកើតហេតុថា «គិតត្រឹមម៉ោង៤ព្រឹកថ្ងៃនេះ មនុស្ស១៤៦ នាក់បានស្លាប់ និង១៥០នាក់បានរងរបួស»៕k003

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment