សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងបរមាណូយុទ្ធសាស្ត្ររបស់រុស្ស៊ីធ្វើសមយុទ្ធ ក្រោមការត្រួតពនិត្យដោយផ្ទាល់របស់ប្រធានាធិបតីពូទីន

001

រុស្ស៊ី : ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានទៅត្រួតពិនិត្យការធ្វើសមយុទ្ធដោយផ្ទាល់នៃការធ្វើសមយុទ្ធកម្លាំងបរមាណូយុទ្ធសាស្ត្រ ដោយមានគោលដៅវាយបកទៅលើសត្រូវដែលបានវាយប្រហាររុស្ស៊ីដោយអាវុធបរមាណូ។ សមយុទ្ធចាប់ផ្តើមនៅថ្ងៃទី២៦ខែតុលា ។រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាក់ថា គោលដៅនៃការធ្វើសមយុទ្ធនេះគឺដើម្បីត្រួតពិនិត្យសមត្ថភាព និងការត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូវាយបកទៅលើសត្រូវដែលបានវាយប្រហារុស្ស៊ីដោយគ្រាប់បែកបរមាណូ។ សមយុទ្ធនេះមានការចូលរួមពីកម្លាំងបរមាណូនៃទាហានអាកាស ជើងទឹក និងជើកគោក។នៅក្នុងសមយុទ្ធនោះរុស្ស៊ីក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាបយុទ្ធសាស្ត្រ Tu-95 ផងដែរ។ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានឱ្យដឹងថា «ក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀរ ពូទីន វគ្គហ្វឹកហ្វឺនមួយត្រូវបានធ្វើឡើងដោយកងកម្លាំងទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់រុស្ស៉ី ទាំងនៅលើដី ក្នុងសមុទ្រ និងផ្លូវអាកាស ជាមួយនឹងការបាញ់ជាក់ស្តែងនូវមីស៉ីលផ្លោង និងមីស៊ីលគ្រូស។សមយុទ្ធនេះមានគោលបំណងក្លែងធ្វើជាឆ្លើយតបទៅនឹង «ការវាយប្រហារនុយក្លេអ៊ែរដ៏ធំ» ជាការសងសឹកចំពោះការវាយប្រហារនុយក្លេអ៊ែរណាមួយមកលើប្រទេស រុស្ស៉ី»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានបញ្ចេញវីដេអូនៃនាវិកនាវាមុជទឹកកំពុងរៀបចំការបាញ់មីស៊ីលបាលីស្ទិក Sineva ចេញពីសមុទ្រBarents ក្នុងតំបន់អាក់ទិក។អំឡុងពេលធ្វើសមយុទ្ធនេះ មីស៊ីលផ្លោងអន្តរទ្វីប Yars ត្រូវបានបាញ់ចេញពីមូលដ្ឋាន Plesetsk ភាគខាងជើង ហើយក៏រួមបញ្ចូលការបាញ់សាកល្បងមីស៉ីលចេញពីតំបន់ Kamchatka ដែលស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ រីឯយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ក៏បានបាញ់ទម្លាក់គ្រាប់ចំគោលដៅអនុវត្តផងដែរ៕

003

Filed in: អន្តរជាតិ

Leave a Reply

Submit Comment