សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ដេចក្រឡាហោមសខេងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនាយនគរបាលនៅសាលានគរបាលជាតិភូមិភាគទី១ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែងៈនាព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង ក្នុងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគទី១ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍រម្លឹកថាការកសាងកម្លាំងនគរបាលជាតិ បានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ហើយមានមន្រ្តីខ្លះក៏ធ្លាប់បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងខ្លះទៀត នៅមិនទាន់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល។ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ដោយតម្រូវឱ្យនគរបាលក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលជាដាច់ខាត ហើយមន្រ្តីថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានរៀន ក៏ត្រូវបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ផងដែរ។សម្ដេចក្រឡាហោមសខេងក៏បានណែនាំមិនឱ្យមានការបណ្ដែតបណ្ដោយពេលយូរសម្រាប់ការចូលរៀនវគ្គនគរបាល នៃក្រុមមន្រ្តីនគរបាលដែលប្រឡងជាប់ និងត្រូវរៀបចំវគ្គវិក្រឹត្យការបន្ថែមទៀតឱ្យបានទៀងទាត់ ធ្វើយ៉ាង ណា ឱ្យមន្រ្តីនគរបាលទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមដើម្បីពង្រឹងសមត្ថភាពក្នុងបំពេញការងារ។ ដោយឡែកសម្រាប់ការជ្រើសរើសក្របខណ្ឌមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល សម្ដេចបានណែនាំឱ្យពិនិត្យគ្រប់ជ្រុងជ្រោយ ចៀសវាងអ្នកភ្នំពេញទៅប្រឡងយកក្របខណ្ឌនៅខេត្ត ហើយប្ដូរមកភ្នំពេញវិញ ធ្វើឱ្យខេត្តខ្វះមន្រ្តីធ្វើការងារតាមតម្រូវ
ការជាក់ស្ដែង។សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សិស្សនគរបាលជាប់ក្របខ័ណ្ឌថ្មីថា ក្នុងនាមជាមន្រ្តីនគរបាល គឺត្រូវដឹងពីតួនាទី និងភារកិច្ចរបស់ខ្លួនពោលគឺត្រូវដឹង ត្រូវតែចេះឱ្យច្បាស់លាស់បំផុត។ សម្ដេចបានបញ្ជាក់ច្បាស់ថា បើនគរ បាល ចរាចរណ៍ ត្រូវតែដឹង ត្រូវតែចេះពីច្បាប់ចរាចរណ៍ ហើយបើជានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឬស្រាលក៏ត្រូវតែចេះច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌអោយបានជាក់លាក់ផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់ទស្សនទានខ្លះៗពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ការវិវត្តន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ភាពជាប្រធានអាស៊ានប្ដូរវេនរបស់កម្ពុជានៅឆ្នាំ២០២២ ការប្រែប្រួលស្ថានការណ៍អន្តរជាតិ ពិសេសសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយជាដើម។
សូមជម្រាបជូនដែរថា សាលានគរបាលជាតិភូមិភាគទី១នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ និងចាប់ផ្ដើមការបណ្ដុះបណ្ដាលនៅឆ្នាំ២០០២។ បច្ចុប្បន្នសាលាមានអគាររដ្ឋបាលកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង, អគារសិស្សស្នាក់នៅកម្ពស់ ២ជាន់ ចំនួន១ខ្នង, អគារអាហារដ្ឋានកម្ពស់ ១ជាន់ ចំនួន១ខ្នង, អគារគ្រូស្នាក់នៅកម្ពស់ ១ជាន់ ចំនួន១ខ្នង, ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត ១កន្លែង និងរបងព័ទ្ធជុំវិញ។ សាលាបានទទួលបណ្ដុះបណ្ដាលមន្រ្តី និងសិស្សនគរបាលមកពីខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ហើយរហូតដល់ពេលនេះបានបណ្ដុះបណ្ដាលនគរបាលសរុបចំនួន ៥
.៨៧៦នាក់ ក្នុងនោះនារី ៤១៦នាក់ ខណៈឆ្នាំ២០២២បានបញ្ចប់ការបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន១លើក មានសិស្សជ័យលាភី១៧៧នាក់ និងបច្ចុប្បន្នកំពុងបណ្ដុះបណ្ដាលសិស្សចំនួន១១៨នាក់៕ ដកស្រង់ចេញពីនាយកដ្ឋានព័ត៌មានវិទ្យា).sk001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment