សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ជំនួយអេស្ប៉ាញចំនួន៣០ម៉ឺនដូស

ភ្នំពេញៈនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការ
ជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ។
នៅក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានសេចក្ត
ីសោមនស្សក្រៃលែង ដោយកម្ពុជាទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានូវ វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វស័រ (Pfizer)
សម្រាប់កុមារ ចំនួន ៣០០.០០០ (ប៊ីសែន) ដូស ពីប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រ អេស្ប៉ាញ ជូនដល់ប្រជាជន
និង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គូឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូត ព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា ។ សម្ដេចតេជោ បានលើកឡើងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និង ជាអនាគតនៃប្រទេសជាតិ, កម្ពុជាអាចត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការ- ឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ហើយជាលទ្ធផល, ទោះបីជារលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជា អាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែ វិច្ឆិកា ឆ្នាំ២០២១ និង អាចរក្សាប្រក្រតី ភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្តា និង ជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និង ការបាត់បង់អាយុជីវិត។ ជាក់ស្ដែង, កម្ពុជា មិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ ខែចុងក្រោយ រាប់ចាប់តាំងពីខែ មេសា ឆ្នាំ២០២២ មកដល់ថ្ងៃនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្តី, ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះកម្ពុជាក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ- ១៩ ដោយស្មារតីបុរេសកម្ម និង ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និង ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនគ្រប់រូប និង កុមារដែលមានអាយុពី ៣ ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និង មានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និង មិនឈប់ឈរនៃជំងឺកូវីដ-១៩ ។
ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា, សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង បណ្តាប្រទេសជាសមាជិផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាន និង កំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសម្រាប់កុមារនិង ជំនួយបច្ចេកទេសផ្សេងៗ ជាបន្តបន្ទាប់ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាប្រឈមជាសាកលដែលកំពុងកើតមានឡើងគួរអោយព្រួយបារម្មណ៍ ខណៈជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ, ដែលបញ្ហាប្រឈមទាំងអស់នេះអាចបន្ទច់បង្អាក់សន្ទុះនៃការ ងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល, ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ហើយជាងនេះទៅទៀត, អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង ផងដែរ ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង ពិបាកប៉ាន់ប្រមាណនេះ, យើងត្រូវការជាចាំបាច់នូវកិច្ចសហ-ប្រតិបត្តិការ និង ការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ និង សូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និង សុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត,ប្រកាន់ខ្ជាប់ ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និង ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។
សម្ដេចតេជោ បានលើកឡើងថា ក្នុងនាម ជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ, កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជារវាង អាស៊ាន-សហភាពអឺរ៉ុប និង រវាងអាស៊ាន-អេស្ប៉ាញ ផងដែរ ។ាទីបញ្ចប់, សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវយ៉ាងទទូចឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣-ការពារ និង៣-កុំ» និង នាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា និង ជូនពរ ដល់អង្គពិធីទាំងមូល ជាពិសេស រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង សហភាពអឺរ៉ុប ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច ៕ដោយ៖(យាយពេញ)vaccines001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment