សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកTrumpបានបដិសេធមិនឆ្លើយទៅកាន់ព្រះរាជអាជ្ញាញូវយ៉កទេ

បរទេសៈអតីតប្រធានាធិបតីអាមេរិក លោក Trump បានបង្ហាញខ្លួន
នៅការិយាល័យអគ្គព្រះរាជអាជ្ញាញូវយ៉កទីក្រុងញូវយ៉ក។ប៉ុន្តែបដិសេធមិន
ឆ្លើយសំណួរ។យោងតាមដីការបស់តុលាការ លោកDonald Trump
បានបង្ហាញខ្លួននៅថ្ងៃនេះនៅឯការិយាល័យអគ្គព្រះរាជអាជ្ញាញូវយ៉កនៃ
ទីក្រុងញូវយ៉ក លោក Letitia James ពាក់ព័ន្ធនឹងការចោទប
្រកាន់ពីការក្លែងបន្លំនៅក្នុងសាជីវកម្មរបស់គ្រួសារលោក។ បន្ទាប់ពីចាកចេញ
ពីអគារ Trump Tower ក្នុងទីក្រុងញូវយ៉កលោកTrump បានគ្រវីដ
ៃលា ហើយលើកកណ្តាប់ដៃរបស់លោកនៅចំពោះមុខអ្នកយកព័ត៌មាន។អតីត
ប្រធានាធិបតីអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ
្ញុំបដិសេធមិនឆ្លើយសំណួរដោយផ្អែកលើសិទ្ធិ និងឯកសិទ្ធិដែលមានសម្រាប់
ពលរដ្ឋទាំងអស់នៅក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក” ។ លោក Trump
បានបន្ថែមថាលោកមិនមានជម្រើសផ្សេងទៀតទេ ខណៈដែលគ្រួសារ អាជីវកម្ម
និងអ្នកដែលជិតស្និទ្ធនឹងលោកសុទ្ធតែ “ក្លាយជាគោលដៅនៃការបរបាញ់មេធ្មប់
គ្មានមូលដ្ឋាន និងហេតុផលនយោបាយ”។លោក Trump បានធ្វើឱ្យធ្វើវិសោធន
កម្មទី៥ដើម្បីបដិសេធមិនឆ្លើយ។ វិសោធនកម្មផ្តល់ឱ្យអ្នកកោះហៅអាចបដិសេធ
ិនឆ្លើយសំណួរដែលចម្លើយអាចត្រូវបានប្រើប្រាស់ដើម្បីចោទប្រកាន់ពួកគេ។អគ្គ
ព្រះរាជអាជ្ញJames ក្នុងខែធ្នូ ឆ្នាំ២០២១បានបញ្ជូនដីកាទៅលោក Trump
កូនប្រុសរបស់លោក Donald Trump Jr. និងកូនស្រីរបស់ពួកគេ
Ivanka ដោយសុំឱ្យពួកគេផ្តល់សក្ខីកម្មក្នុងការស៊ើបអង្កេតលើអាជីវកម្មគ្រួសារ។
ការិយាល័យរបស់លោក James សង្ស័យថាសាជីវកម្ម Trump បានហួសតម្លៃនៃទ្រព្យ
សកម្មមួយចំនួនដើម្បីធានាប្រាក់កម្ចីធនាគារនិងគេចវេសពីពន្ធ។មេធាវីសម្រាប់គ្រួសារ
Trump បានជំទាស់នឹងដីកាកោះរបស់អគ្គព្រះរាជអាជ្ញាញូវយ៉កនៅក្នុងតុលាការ
Manhattan ចំនួន២។ប៉ុន្តែមិនបានសម្រេច នៅពេលដែលចៅក្រមបានសុំឱ្យ
អតីតប្រធានាធិបតី និងកូន២នាក់សហការជាមួយព្រះរាជអាជ្ញា។តាមគម្រោងដើម
លោក Trump និងកូន២នាក់ត្រូវធ្វើសក្ខីកម្មនៅថ្ងៃទី ២០-២២ ខែកក្កដា។
មេធាវីរបស់គ្រួសារ Trump បានស្នើឱ្យពន្យារពេលកាលបរិច្ឆេទដោយសារតែ
លោកស្រី Ivana Trump ភរិយាទី១របស់លោក Trump បានទទួលមរណ
ភាពនៅថ្ងៃទី ១៤ខែកក្កដា។សវនាការរបស់ព្រះរាជអាជ្ញាញូវយ៉កបានធ្វើឡើងខណៈ
ដែលអចលនទ្រព្យ Mar-a-Lago របស់លោក Trump ត្រូវបានវាយឆ្មក់ដោយ
FBI ក្នុងការស៊ើបអង្កេតលើការគ្រប់គ្រងឯកសារដែលបានចាត់ថ្នាក់៕យោងតាមAFP

trum001

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment