សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាជីវករលក់ដូរជាង១០០នាក់នៅផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ១ នាំគ្នាតវ៉ាស្នើសុំលក្ខខណ្ឌ៦ចំនុច ពីប្រធានផ្សារទើបឡើងគ្រប់គ្រងថ្មី!!!

008

 ភ្នំពេញ : ក្រុមអាជីវផ្សារសាំហាន់ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០២២នេះ បាននាំគ្នាប្រមូលផ្ដុំតវ៉ា ស្នើសុំលក្ខខណ្ឌ៦ចំនុច ពីប្រធានផ្សារ

ទើបឡើងគ្រប់គ្រងថ្មី ។ក្រុមអាជីវករផ្សារសាំហាន់ បានលើកឡើងថា៖ ការដែលស្នើសុំពីប្រធានផ
្សារមកគ្រប់គ្រងថ្មី ចំនួន៦ចំណុចនេះ ដោយសារតែការលក់ដូរហាក់ដូចមានភាពតានតឹង ។
បើយោងតាមឯកសារ លក្ខខណ្ឌ៦ចំនុច ដែលក្រុមអាជីវករស្នើសុំរួមមាន ៖ ១.ស្នើសុំអោយអាជីវករ
លក់ដូរធម្មតាមិនមានការរុះរើធ្វើតូបថ្មី ។ ២-ស្នើសុំអោយម្ចាស់ដី កុំទាន់យកលុយកក់ថ្មីពីអាជីវករ
(ចាំដល់ បានលុយកក់ពីឈ្មោះ លោក ព្រំ សុធី ជាអតីតផ្សារសិន)។ ៣-ស្នើសុំអោយធ្វើកុងត្រា ២ឆ្នា
ំម្តងនឹងតម្កល់ប្រាក់កក់នៅដដែល (មិនមែនការកក់ប្រាក់ដាច់) ក្នុងតម្លៃ តូបកែងផ្លូវធំ ១៥០០$ ,
តូបកែងផ្លូវតូច ១០០០$ និង តូបក្នុងនៅកណ្តាល ៥០០$ ។ ៤-សុំអោយអាជីវករមានសិទ្ធិជួលតូប
ឬក៏សេងតូបកាត់ឈ្មោះទៅអោយអ្នកថ្មីក្នុងតម្លៃ មួយតួប ៥០ដុល្លារដូចដើមមិនមានការកែប្រែ ។
៥-សុំកុំអោយមានការឈប់ជួល ឬដកហូតតូបអាជីវករដោយគ្មានមូលហេតុ ។ ៦-សូមបង្ហាញលិខិត
បញ្ជាក់ភស្តុតាងអះអាងពីម្ចាស់ដី ឬម្ចាស់ផ្សារថ្មី មុននឹងអោយអាជីវករចុះធ្វើកុងត្រា។ឯកសារដដែល
បញ្ជាក់ថា គោលបំណង ស្នើសុំ បន្តលក់ដូរ និងបង់លុយប្រចាំខែ ដូចធម្មតា ដោយមិនមានការប្រែប្រួល
ពីម្ចាស់ ដី ដែលស្ថិតនៅ ផ្សារធំទូលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
អង្គភាពយើងខ្ញុំមិនទាន់ទទួលការបកស្រាយ ឬសុំការបំភ្លឺពីលោក គឹម ឆាយ នៅឡើយទេ ថ្ងៃទី១
សីហា ឆ្នាំ២០២២នេះ ក្នុងនាមលោកជា ប្រធានផ្សារសាំហាន់ ដែលជាអ្នកគ្រប់គ្រងថ្មី នៅក្នុងផ្សារនេះ
៕អង្គភាពយើងរង់ចាំការបកស្រាយ គ្រប់ភាគីពាក់ពន្ធរៀងរាល់ម៉ោងធ្វើការ  ស្របទៅតាមច្បាប់ស្តី
អំពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖(យាយពេញ). 0005 006

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment