ភ្នំពេញៈដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលនៅវេលាម៉ោង០០:៤០ ព្រឹកថ្ងៃអាទិត្យ
៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី
វេង សាខុន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ តបតាមការ
អញ្ជើញពីភាគីកូរ៉េ។កម្មវត្ថុនៃដំណើរទស្សនកិច្ចរយ:ពេល៤ថ្ងៃនេះ ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការលើ
ការងារបណ្តុះបណ្តាលធនធានមនុស្ស និងមន្ទីរពិសោធន៍ទាក់ទងអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ
និងអនុវិស័យព្រៃឈើ៕ដោយ៖(យាយពេញ)











































