សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្ដេចក្រឡាហោមសខេងៈនគរបាជាតិចាប់ពីថ្នាក់អគ្គនាយកចុះត្រូវតែ ទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបើមិនដូច្នេះទេគួរតែដើរចេញពីក្របខណ្ឌ

ភ្នំពេញៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍សង្កត់ធ្ងន់ចំៗថា
«គ្រប់មន្ត្រីប៉ូលីសដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឱ្យនរណាម្នាក់មិនបានរៀនសូត្រវ
ិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។ សម្ដេចក្រឡាហោម
មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល
កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការអនុវត្តនេះត្រូវធ្វើឱ្យបានម៉ត់ចត់ ដោយពុំ
មានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណី
ដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែងក្នុង
អង្គភាពរបស់ខ្លួន ការធ្វើបែបនេះគឺ ដើម្បីឱ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាម
អង្គភាពបាន។សម្តេចក្រឡាហោម បានសង្កត់ធ្ងន់បន្ងែមថា ការងាររៀនសូត្រ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល
នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការតែងតាំង និងការតម្លើងតួនាទី ឬការផ្ទេរក្របខណ្ឌផ្សេងៗមក
ចូលក្របខណ្ឌនគរបាលជាតិនេះ ក្នុងករណីដែលមិនបានចូលរៀនវគ្គបណ្តុះបណ្តាលនេះ វាជាកំហុសរបស់យើង និង
ជាចំនុចដែលមិនត្រូវមើលរំលងនោះទេ។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោមបានថ្លែងនូវការកោតសរសើរ និងអគុណ
ចំពោះបណ្ឌិតសភានគរបាលឯកឧត្តម សន្តិបណ្ឌិតទទួលបន្ទុក និង អគ្គស្នងការនគរបាលដែលបានយកចិត្តទុក
ដាក់ក្នុងការងារបណ្តុះបណ្តាលនេះ ៕( ដកស្រង់ចេញពី៖ នាយកដ្ឋានព័ត៌មានវិទ្យា)៕

00112s

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment