
ភ្នំពេញ : តាមសេចក្ដីរាយការណ៍ បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ
ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣
ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ក្រោយពីពេលឃាត់ខ្លួន
ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធាន
ការបន្ដ។ សូមបញ្ជាក់ថា ក្រោយជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ឯ.ឧ គួច ចំរើន
អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៣ កក្កដា ក៍បានចេញសារសម្លេងភ្លាមៗផងដែរដោយប្រកាសស្វែងរ
កជនបរទេសរូបនេះ បន្ទាប់ពីសង្ស័យថា គេចខ្លួនចូលខេត្តព្រះសីហនុ ។ ឯ .ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង
ព័ត៌មាន បានបញ្ជាក់លើផេក facebook របស់លោកនៅរសៀលថ្ងៃនេះថៃ អុតស្វាមកដល់ថៃហើយ ។
អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim
Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត
ហើយក៏គេសម្អាតខុនដូរដែលឈ្មោះ Osmond បានស្នាក់នៅ ៕ដោយ៖(យាយពេញ)











































