សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

រថយន្តវ៉េអង យីឌុបខ្នាតយក្សដឹកឈើខុសច្បាប់មួយគ្រឿងត្រូវបានជាប់អន្ទាក់សមត្ថកិច្ចទាំងព្រឹកតែម្តង!!!

v007 ខេត្តរតនគិរី : មានរថយន្តវ៉េអង យីឌុបខ្នាតយក្សមួយគ្រឿង ពាក់ស្លាកលេខ (ភ្នំពេញ3B.8636) ដឹក ឈើប្រភេទលេខ១ លេខ២ពេញណែនមួយរថយន្តដោយគ្នានច្បាប់អនុញ្ញាតលោតឆ័ត្រត្រូវជាប់អន្ទាក់សមត្ថកិច្ច ខេត្តរតនគិរី។នៅវេលាម៉ោង៧និង៣៥នាទីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២។នៅត្រង់ចំ ណុច វាលឆ្កែហត់ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។បើតាមប្រភពព៌ត៍មានដែលទទួលបានពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តនេះដឹកជញ្ជូនឈើដោយខុសច្បាប់ចេញ មកពី ឃុំស្រែគរ ស្រែសាមីខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់នឹងខេត្តរតនគិរីក្នុងគោលបំណងយកចូលមកក្នុងខេត្តរតនគិរី។ប្រភពបន្តទៀតថា នេះប្រហែលមិនម៉ែនជាជើងទី១នោះទេ ក្រុមឈ្មួញអាចនឹងលួចដឹកលោតឆត្រ័ជាច្រើនជើងងមកហើយទំរាំបែកធ្លាយព័ត៌មានដល់សមត្តកិច្ច។ប្រភព ខ្លះទៀតបានលើកឡើងថាក្រុមមេឈ្មួញឈើទាំងនោះដល់ថ្នាក់ថ្លេីមធំដឹកដល់រថយន្តប្រភេទយីឌុបខ្នាតយ្សមិនដែលមិនរត់ការនោះដែរ តែ អាចរត់ការផ្លូវមិនគ្រប់ជ្រ្ងងជ្រោយក៏ថាបាន ទើបបានជាជាប់អន្ទា្កក់សមត្តកិច្ចយ៉ាងដូច្នេះ។ចំណែកឯសមត្តកិច្ចស្រុកកូនមុំបានបញ្ជាក់អោយដឹងថាពួកគាត់ទទួលបានព័ត៌មាននេះ២ទៅ៣ថ្ងៃមកហើយទើបបានដាក់កម្លាំង ពួនស្ទាក់ចាំទាំងយប់ទាំងថ្ងៃរហូតដល់ថៃ្ងទី១៨ ខែកក្តដាឆ្នាំ២០២២វេលាម៉ោងជិត៨ព្រឹក ទើបស្ទាក់ចាប់បានរថយន្តវេអង យីឌុបខ្នាតយក្សដែលក្រុមឈ្មួញឈើធ្វើចរាចរដឹកជញ្ជូនឈើដោយខុសច្បាប់ នៅកន្លែងកើតហេតុខាងលើនោះតែម្តងទៅ។ក្រុមប្រជាពលរដ្ឋដែលបានឃើញហេតុការបង្រ្កាបរថយន្តខ្នាតយក្សឹកឈើខុសច្បាប់ខាងលើពួកគាត់នឹងរង់ចាំតាមដានមើលថាតើរថយន្តខ្នាតយក្សដឹកឈើខុសច្បាប់នេះនឹងត្រូវបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើរឺក៏ត្រូវដោះលែង៕ដោយ៖(យាយពេញ).

v12345567

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment