ខេត្តមណ្ឌលគិរីៈ ប្រភពពីប្រជាពលរដ្ធបានឲ្យដឹងថាថ្មីៗនេះ មានក្រុមឈ្មួញឈើ កំពុងតែសម្រុកដឹកជញ្ជូនឈើ ដើម្បីបន្តលក់ឲ្យឈ្មួញវៀតណាមគឺចាប់តាំងពី ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២២មក និងធ្វើចរាចរណ៍ចេញ តាមច្រកទ្វារអន្តរជាតិភាគីដាក់ដាំក្នុងទឹកដីខេត្តមណ្ឌលគីរី មួយយហើយដឹកចេញនៅណេលយប់ៗយ៉ាងរលូនតែម្តង ពោលគឺគ្មានរំខានដល់អាជ្ញាធរ ឬ សមត្ថកិច្ចសោះណាឡើយ ពិសេស គឺនៅក្នុងភូមិសាស្រ្ត ឯ.ឧ ថង សាវុនឌេលជាចៅហ្វាយខេត្ត និង ស្ថាប័នពាក់ព័ន្ធខេត្តរមណ្ឌលគិរីតែម្តង ។បើយោងតាមប្រភពពីមន្រ្តីតូចតាចក្នុងខេត្តមណ្ឌលគីរីបានឱ្យដឹងថា ក្រុមឈ្មួញទាំងនោះ ពួកគេ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញចាប់ពីពីចំណុចដូចជា៖ ភូមិពូជ្រៃ ដេអេ និង ស្រុកកោះញែក រួចធ្វើចរាចរណ៍តាមរថយន្តសាំយ៉ុងតូចៗ ឆ្ពោះចូលតាមច្រកទ្វារទ្វេភាគីអន្តរ ជាតិ ដាក់ដាំ ដោយសេរី ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចមានការបើកភ្លើងខៀវពីសំ ណាក់ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញទើបគ្មានការបង្រ្កាបយ៉ាងនេះ ។
គួររំលឹកផងដែរថា បើទោះបីកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាឲ្យបង្ក្រាបនិង ដាក់ចេញនូវបទបញ្ជាផ្សេងៗបន្តបន្ទាប់ឲ្យ ឯ.ឧ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និង ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទទួលបន្ទុកបង្ក្រាបបង្ការាល់បទល្មើសធនធានធម្មជាតិ ប៉ុន្តែ ចំពោះក្រុមឈ្មួញទាំងនោះ ហាក់បីដូចជាគ្មានញញើតឬក្រែងនឹងច្បាប់សោះឡើយ ថែមទាំងដឹកជញ្ជូនឈើលក់ឲ្យឈ្មួញវៀតណាម ជារៀងរាល់
យប់ទៀតផង ។តែទោះជា យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមានការទទួចស្នើសុំដល់ ឯ.ឧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេ បញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គួរតែបញ្ចេញកំដាប់ដៃដែក និង អាជ្ញាធរមូលដ្ឋាន ដែលមាន ឯ.ឧ ថង សាវុន ចៅហ្វាយខេត្ត និងជាគណៈបញ្ជាការឯក ភាពខេត្តមណ្ឌលគិរីគិរី មេត្តាចាត់វិធានការឲ្យទាន់ពេលវេលាផង ។ ប្រជាពលរដ្ឋ សង្ឃឹមថា ឯ.ឧ ទាំងទ្វេ នឹងធ្វើការបង្ក្រាបរាល់បទល្មើសផលអនុផលព្រៃឈើដែលក្រុមឈ្មួញតែងតែលួចកាប់ដឹកយកទៅលក់នៅប្រទេសជិតខាង ហើយចាប់ក្រុមឈ្មួញទាំងនោះរកស៊ីឈើយកមកផ្តន្ទាទោសច្បាប់។ ( អង្កភាពយើងចាំការបកស្រាយគ្រប់ពេលវេលា ស្របទៅតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាកម្ពុជា)៕តោយ៖(យាយពេញ).










































