សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្ត នៅផ្លូវលេខ៥៩៧ បណ្ដាលឲ្យខូចរថយន្តចំនួន ០៣គ្រឿង

011ភ្នំពេញ : ឃ្លាំងជួសជុលនិងលក់រថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យឆេះរថយន្តចំនួន០៣គ្រឿង បង្កការភ្ញាក់ផ្អើល សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយ បាញ់ពន្លត់ ទាន់ពេល មិនរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់នាថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២២ នៅចំណុចក្បែរស្តុប ក្បែរផ្ទះ ឯកឧត្តម ជា សុផារ៉ា តាមបណ្ដោយផ្លូវលេខ៥៩៨ មូលដ្ឋានសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុក្នុងទីតាំងឆេះ ជាងកំពុងជួសជុលរថយន្ត ស្រាប់តែឆ្លងចរន្តអគ្គិសនី ចេញជាអណ្ដាតភ្លើង ក្រុមជាងបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនរលត់ថែមទាំងអណ្ដាតភ្លើងសន្ធោសន្ធៅ រាលដាលឆាបឆេះដល់រថយន្តយ៉ាងលឿន ។ភ្លាមៗនោះ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរារាគមន៍បាញ់ពន្លត់។ក្នុងហេតុការណ៍នេះ លោកវរសេនីយ៍ឯកព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងជួសជុល មួយកន្លែងភ្លាមៗនោះ លោកក៏បានបញ្ជារថយន្តពន្លត់អគ្គិ ភ័យ គ្រប់គោលដៅទាំងអស់ ដើម្បីចេញរថយន្តជួយអន្តរាគមន៍ផងដែរ។លោក នាយការិយាល័យបានបញ្ជាក់ថា ហេតុការណ៍ រថយន្តមកដល់ទីតាំងកើតហេតុចំនួន៣០គ្រឿងរួមមាន រថយន្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តអគ្គស្នងការនគរបាលជាតិ រថយន្តទីក្រុងជ្រោយចង្វារ រថយន្តសាលាខណ្ឌឬស្សីកែវ និងរថយន្តស្រាបៀកម្ពុជា..និងបានប្រើប្រាស់ទឹកអស់ចំនួន២២គ្រឿងទើបរលត់ជាស្ថាពរ ចំពោះការខូចខាត ឆេះរថយន្តអស់ចំនួន០៣គ្រឿង ម៉ាក់ធុនត្រា ១គ្រឿង ម៉ាក Lexus 200t០១គ្រឿង និង ម៉ាក់ CRV ០១គ្រឿង។ ចំណែកមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖(យាយពេញ).

003

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment