សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចហ៊ុនសែន សប្បុរសជនបានចូលរួមប្រមាណជាង៥លានដុល្លារដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥

បន្ទាយមានជ័យ៖ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លារ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ នេះជាសំណេររបស់សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រលប់ថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២។សម្តេចលើកឡើងថាព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យខ្ញុំបានអំពាវនាវឱយសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។អ្វីដែលសំខាន់ជាងនេះទៀតគឺការឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់និងរបួសដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលជាឃាតកលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។សម្តេចហ៊ុនសែនបានបន្តថាឆ្លើយតបតាមការអំពាវនាវនេះមកដល់ ពេលនេះមានសប្បុរសជនដែលជាអ្នកវិនិយោគអ្នកជំនួញបានចូលរួមប្រមាណជាង៥លានដុល្លាររួចមកហើយដែលខ្ញុំសង្ឃឹមថានឹងមានការចូលរួមបន្ថែមទៀតដើម្បីឱយទឹកដីដ៏កំសត់មួយនេះរួចចាកផុត ពីសោកនាដកម្មនៃគ្រាប់មីន។ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើការទំនាក់ទំនងទៅលោកសេងទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ០១២៩៦១៩៧១ដែលនឹងប្រមូលថវិកានេះបញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។សូមអរគុណសម្រាប់ការចូលរួមដើម្បីភាពសុខសាន្តនិងស្នាមញញឹមរបស់ប្រជាជនកម្ពុជា៕0011

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment