សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោហ៊ុនសែនអញ្ជើញអបអសាទរដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក(FIFA WORLD CUP)ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា

004ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក(FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាមបានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះគឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជាចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនៅពហុ
កីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ និងមោទនភាពជាខ្លាំង ចំពោះការបានទទួលស្វាគមន៍ចំពោះដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រះរាជាណាច្រកម្ពុជាមានកីឡាករកីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លិបបាល់ទាត់នានាចំនួនប្រមាណ ២,០០០ នាក់ និងមានប្រមាណជាង ៣,០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ម៉ឺននាក់ ។ សម្តេចតេជោបានបន្តថា ពានរង្វាន់បាល់ទាត់ពិភពលោកនាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣,០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាននិងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។ ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចតេជោ សូមអោយអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរនិងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ
ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។សម្តេចតេជោបានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមសម្តេចជាប្រធានអាស៊ាន សម្តេចចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក(FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត ។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំង
សេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ ។សម្តេចតេជោ សូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង ក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើក ពានរង្វាន់បាល់ទាត់ពិភពលោក និង សូមកោតសរសើរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានសហការរៀបចំកម្មវិធីនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់់៕ដោយ៖ (​យាយពេញ).001 002

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment