សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ត្រឡប់មកដល់មាតុភូមិញហើយក្រោយបញ្ចប់បេសកកម្មនៅប្រទេសស្វីស

pm002

ភ្នំពេញ : នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញមកដល់មាតុភូមិប្រទេសវិញហើយបន្ទាប់ពីបញ្ចប់ក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំ ឆ្នាំ២០២២ នៅទីក្រុង DAVOS ប្រទេសស្វីស ។ជាលទ្ធផលនៃវេទិកាសេដ្ឋកិច្ចពិភពលោក គឺទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនភាព ក្នុងនោះតាមរយៈសារជាសំឡេងរបស់សម្ដេចតេជោកាលពីព្រឹកមិញសម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចតេជោក៏បានអរគុណដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដែលបានទទួលស្វាគមន៍សម្ដេច ដែលនេះគឺជាការបង្ហាញឱ្យឃើញនូវការគាំទ្រសម្តេច គាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ដែរថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ សម្តេចនឹងធ្វើដំណើរទៅក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកជាបន្តទៀត ដើម្បីចូលរួមកិច្ចប្រជុំ និងអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប។សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន សម្តេចនឹងប្រឹងប្រែងក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអឺរ៉ុប។ ពេលអញ្ជើញទៅក្រុងព្រុចសែល សម្តេចនឹងឆ្លៀតជួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបជាបន្តទៀតផងដែរ។ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវរឿងសប្បាយរីករាយចំនួន៣នៅកម្ពុជានាពេលនេះ ដែលរឿងទាំង៣នោះរួមមាន៖ទី១-ការមិនមានឆ្លងជំងឺកូវីដ១៩ រយៈពេល ១៨ថ្ងៃជាប់គ្នា ខណៈអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យមានតែ៧នាក់, ទី២-ការនាំមកនូវមោទនភាពជាតិ តាមរយៈការទទួលទង់ស៊ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលជាការធ្វើ

ជាម្ចាស់ផ្ទះលើកដំបូងនៃកីឡាអាស៊ីអាគ្នេយ៍មួយនេះ និងការទ ទួលបានមេដាយជាង ៦០គ្រឿង ពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម,រឿងទី៣៖ គឺដំណើរការទៅបានយ៉ាងល្អប្រសើរនៃការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយមិនមានបាតុភា
ពហិង្សាណាមួយកើតឡើង៕pm001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment