សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឆ្កែចចកចេញពីព្រៃមកខាំប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស៦ទៅ៧នាក់នៅក្នុងឃុំខុនរ៉ងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ឆ្កែចចកព្រៃមួយក្បាលត្រូវបានប្រជាពលរដ្ឋលើកគ្នាដេញវាយងាប់បន្ទាប់ពីដេញខាំប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស៦ទៅ៧នាក់។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២នៅចំណុចភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។បើតាមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុមានប្រជាពលរដ្ឋនាំគ្នាទៅយកចង្រិតនៅតាមរណ្ដៅដាក់អំពូលដែលពួកគាត់បានដាក់នៅចុងភូមិស្នោពេលនោះមានចចកព្រៃមួយក្បាលសម្បុរសលាយលឿងបានស្ទុះចេញពីព្រៃមកខាំប្រជាពលរដ្ឋជាច្រើនម្នាក់ទៀតព្រមទាំងរត់ចូលភូមិ ដេញខាំមិនរើសមុខហាក់ដូចជាឆ្កែឆ្កួតមួយក្បាលបណ្ដាលឲ្យរងរបួសប្រជាពលរដ្ឋពី៦ទៅ៧នាក់ពេលនោះប្រជាពលរដ្ឋបានលើកគ្នាដេញវាយងាប់តែម្តង ។
ប្រភពដដែលបានបន្តថានៅក្នុងភូមិស្នោឃុំខុនរ៉ងមិនមែនជាភូមិមានព្រៃប៉ុន្មានទេគ្រាន់តែជាព្រៃរបោះ និងគុម្ភឫស្សីនៅជាប់ជើងភូមិច្រើនតែប៉ុណ្ណោះមិនដឹងថាចចកព្រៃមួយក្បាលនេះចេញពីកំហែងណាមកទេ ។ចំពោះប្រជាពលរដ្ឋដែលរងរបួសបានទៅយកទៅព្យាបាលដោយខ្លួនឯងនៅមន្ទីរពេទ្យអង្អែកស្រុកបរិបូរណ៌។សូមបញ្ជាក់ថាមិនមានអ្នករងរបួសធ្ងន់ក្នុងហេតុការណ៍ខាងលើនោះទេ។ប៉ុន្តែអ្វីចម្លែកគឺជាលើកទី១ហើយដែលមានចចកព្រៃចេញមកខាំប្រជាពលរដ្ឋបែបនេះ ៕ដោយ៖(​នារីខ្មែរ).26-05-22

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment