សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេឈ្មួញឈើឈ្មោះ ហូ៊វ ជីវ៉ៃ កំពុងដឹកជញ្ជូនឈើពីស្រុកអណ្ដូងមាស ចេញទៅស្រុកយួនហានប្រឆាំងបទបញ្ជារបស់ សម្តេចតេជោ

រតនគិរីៈតាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១សប្ដាហ៍ហើយដែលឈ្មួញឈ្មោះ ហូវ ជីវ៉ៃ ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារព្រំដែនប៉ុស្តិ៍លេខ507ទាំងថ្ងៃទាំងយប់។ ប្រភពបានឲ្យដឹងទៀតថា មេឈ្មួញ ហូ៊វ ជីវ៉ៃ និងបក្ខពួកដឹកជញ្ជូនឈើចេញពីព្រៃសមាគមន៍ភូមិចង និងភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស យ៉ាងពេញបន្ទុកព្រោះគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់នោះទេ។ លោក យិន ចំណានស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏ដូចជាលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កំពុងរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ និងបក្ខពួកប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញបន្ទុក។ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ បានឲ្យដឹងថា ឈ្មួញរូបនេះដឹកជញ្ជូនឈើកាត់តាមចម្ការកៅស៊ូឆ្ពោះទៅទម្លាក់នៅមាត់កំពង់ទឹកច្រកអូរសាថី ហើយខាងភាគីយួនគឺប៉ុស្តិ៍ ហ្វាតាំ ហើយតំបន់នេះគ្រប់គ្រងដោយសមត្ថកិច្ចនគរបាលវរការពារព្រំដែន
លេខ507។ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក ខេន សាវិន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ507ទេនោះគឺមេឈ្មួញឈ្មោះ ហូ៊វ ជីវ៉ៃ និងបក្ខពួកមិនអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមអំពើចិត្តបានទេ។ ហេតុនេះហើយទើបជំរុញឲ្យលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ពិនិត្យឡើងវិញខ្លះផងមិនគួរមើលរំលងតទៅទៀតនោះទេ។អ្នកឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តរតនគិរី បានលើកឡើងថា ព្រៃសហគមន៍ក្នុងភូមិចង និងភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាសកំពុងប្រឈមនឹងសេចក្ដីវិនាស ព្រោះឈ្មួញឈ្មោះ ហូវ ជីវ៉ៃ និងបក្ខពួកសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងគំហុក។ ប្រសិនបើគ្មានការបើកដៃពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាកម្លាំងសមត្ថ កិច្ច ប៉ុស្តិ៍នគរ បាលការពារព្រំដែនលេខ507 ទេនោះ គឺឈ្មួញឈើ ឈ្មោះ ហូ៊វ ជីវ៉ៃ មិនអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឡើយ។ ជាងនេះទៅទៀតគឺឈ្មួញឈ្មោះ ហូវ ជីវ៉ៃ មានខ្នងបង្អែកក្រាស់ហើយចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួន ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់៕
ពាក់ព័ន្ធករណីខាងលើ លោក ហូ៊វ ជីវ៉ៃ បានប្រាប់តាមទួរស័ព្ទ និងតេឡេក្រាម ថា៖មិនមានការស៊ីឈើដូចប្រព័ន្ធផ្សព្វផ្សាយនោះទេហើយលោកបានបន្តទៀតថា បើចង់បានឯកសារ លោកផ្ញើឲ្យ ប៉ុន្តែរហូតដល់ថ្ងៃនេះអង្គភាពយើងមិនទាន់បានទទួលឯកសារដូចលោកបាន ប្រាប់នោះឡើយ។ ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវកាបានរនិយាយតៗគ្នាថា មេឈ្មួញឈើ ឈ្មោះ ហូវ ជីវ៉ៃ កំពុង តែ សំរុកដឹកឈើចេញ ពីក្នុងព្រៃ ដើម្បីយកមកស្តុកទុកនៅក្នុងឃ្លាំងរបស់ខ្លួនដត្រៀមដឹកចេញយកទៅលក់នៅប្រទេសវៀតណាម។បើយោង។
តាមប្រភពពីអ្នកស្រុកបាននិយាយថាពួកគាត់សំណូមពរដល់ លោកនាយឧត្តមសេនីយ័ សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបល្មើសព្រៃឈើគួរតែចុះត្រួតពិនិត្យមើលផងទានហើយថ្មីៗនេះ សម្តេច តេជោ បានដាក់បទបញ្ជា ឲ្យបង្រ្កាបបទល្មើសនេសាទ និង បទល្មើសព្រៃឈើឲ្យខាន តែ បានថ្លែងនៅក្នុងឳកាសនោះ ខណៈពេលដែល សម្តេច អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យព្រះអង្គដួង។ អង្គភាពយើងរង់ចាំការបក សា្រយ គ្រប់ពេលវេលា ដោយស្របទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖(បុផ្ផាយក្សឡោម).

photo_20 photo_2022-03-1

009

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment