សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អាមេរិកប្រើកណ្តាប់ដៃដែកមកលើជនជាតិកូរ៉េខាងជើង និងរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងការផលិតអាវុធមហាប្រល័យរបស់ទីក្រុងព្យុងយ៉ាង

វ៉ាស៊ីងតោនៈ កាលពីថ្ងៃពុធម្សិលមិញ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតតិកូរ៉េខាងជើងចំនួន៥នាក់ និងជនជាតិរុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងការទិញទំនិញសម្រាប់ផលិតអាវុធមហាប្រល័យរបស់កូរ៉េខាងជើង និងកម្មវិធីទាក់ទងនឹងមីស៊ីលបាលីស្ទីក ។ក្រសួងរតនាគារអាមេរិក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ចំណាត់ការរបស់ខ្លួនមានឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទីកចំនួន៦លើក ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១រហូតមក។រតនាគារអាមេរិកកត់សម្គាល់ឃើញថា កូរ៉េខាងជើង បានរំលោភលើសេចក្ដីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។លោក ប្រាអ៊ែន អ៊ី ណេលសុន អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ទទួលបន្ទុកឃ្លាំមើលអំពើភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ចំណាត់ការថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិកក្នុងការទប់ទល់ទៅនឹងអាវុធមហាប្រល័យលោក និងកម្មវិធីមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង។ ពួកយើងបាន   បានកំណត់គោលដៅក្រុមតំណាងក្រៅរបស់កូរ៉េខាងជើង ដែលកំពុងទិញទំនិញខុសច្បាប់ សម្រាប់ការផលិតអាវុធ។លោកបន្តថា ការបាញ់មីស៊ីលចុងក្រោយបំផុតរបស់កូរ៉េខាងជើង គឺជាភស្តុតាងបន្ថែមទៀត  បញ្ជាក់ថា  ពួកគេនៅតែបន្តជំរុញកម្មវិធីដែលត្រូវបានហាមប្រាម  ទោះបីជាមានការអំពាវនាវឲ្យមានការចរចាខាងការទូត  និងការរំសាយអាវុធនុយក្លេអ៊ែរពីសហគមន៍អន្តរជាតិក៏ដោយ ។សូមបញ្ជាក់ាថា នៅក្នុងចំណោមអ្នកដែលរងទណ្ឌកម្មទាំងនោះ មានជនជាតិកូរ៉េខាងជើងម្នាក់ រស់នៅក្នុងប្រទេសរុស្ស៊ី  ដែលក្រសួងរតនាគារអាមេរិកនិយាយថា គាត់បានទិញសម្ភារៈពីប្រទេសរុស្ស៊ីឲ្យទៅកូរ៉េខាងជើង  ក៏ដូចជាជនជាតិកូរ៉េខាងជើងដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ចំនួន៤នាក់ទៀត  ដែលត្រូវបានចោទប្រកាន់ពីបទទិញទំនិញពីប្រទេសចិន សម្រាប់កម្មវិធីអាវុធរបស់កូរ៉េខាងជើង ៕ 002 003 004

Filed in: ព័ត៌មានអន្តរជាតិ

Leave a Reply

Submit Comment